ព័ត៌មានជាតិ
ធនាគារ MBCambodia និងក្រុមហ៊ុន Metfone ចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីជំរុញធុរកិច្ច និងពង្រឹងសេវាកម្ម នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ ធនាគារ MBCambodia កំពុងពង្រឹង ជំហររបស់ខ្លួនក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលឈានមុខគេនៅកម្ពុជា ដោយបានចុះអនុស្សរណៈនៃ ការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរគមនាគមន៍មួយដែលឈានមុខគេនៅកម្ពុជា ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួនបន្ថែមទៀត នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០២៣ នេះ។

ក្រុមហ៊ុនវៀតណាមឈានមុខគេទាំងពីរនេះ បានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ដែលគូសបង្ហាញពី បេសកកម្មមួយចំនួន ដើម្បីពង្រឹងប្រតិបត្តិការធុរកិច្ច និងសេវាកម្មដែលផ្តល់ជូន និងចែកចាយដល់អតិថិជនរបស់ខ្លួន។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្ដមាន ឯកឧត្ដម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងនាមជាសាក្សីផងដែរ។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងធុរកិច្ច រវាងក្រុមហ៊ុនទាំងពីរ ដោយផ្អែកលើគុណសម្បត្តិ និងភាពខ្លាំងរបស់ភាគីនីមួយៗ ក្នុងការបង្កើនភាពងាយស្រួល ខាងសេវាកម្មធនាគារ ដល់អតិថិជន តាមប្រព័ន្ធឌីជីថល។
ធនាគារ MBCambodia ក៏បន្តផ្តល់សេវាប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាធនាគារផ្សេងទៀតជាមួយនឹងអត្រាការប្រាក់ និងថ្លៃសេវាប្រកួតប្រជែងតាមទីផ្សារ សម្រាប់បុគ្គលិករបស់ក្រុមហ៊ុន Metfone និងភ្នាក់ងារ eMoney នៅទូទាំងប្រទេស ដើម្បីងាយស្រួលទទួលបានប្រាក់កម្ចី និងសេវាធនាគារផ្សេងទៀត តាមប្រព័ន្ធឌីជីថល។

លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ភាពជាដៃគូរវាងធនាគារ MBCambodia និងក្រុមហ៊ុន Metfone គឺជាចំណុចរបត់ដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សហគ្រាសវៀតណាមក្នុងការបន្តបង្កើនការវិនិយោគ និងការពង្រីកនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។»

ធនាគារ MB Bank (Cambodia) Plc. ត្រូវបានបើកដំណើរការនៅដើមខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការ ធុរកិច្ចធនាគារក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខារបស់ធនាគារ “MB” ដែលជាធនាគារ មួយក្នុងចំណោមធនាគារកំពូលទាំងបួននៅប្រទេសវៀតណាម។ ដោយក្តីមោទនៈ ចំពោះមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលបង្កើតឡើង បានមួយទសវត្សរ៍ហើយ នៅទីផ្សារកម្ពុជា ធនាគារ MBCambodia កំពុងបោះជំហានយ៉ាងអង់អាច ដើម្បីប្រែក្លាយទៅជាធនាគារពាណិជ្ជដ៏ពេញលេញជាមួយនឹងបច្ចេកវិទ្យាឌីជីថលដ៏ទំនើប តាមរយៈការយកចិត្តទុកដាក់ដល់អតិថិជនសម្រាប់រាល់ការផ្លាស់ប្តូរ។
ក្រុមហ៊ុន Metfone បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមក ហើយ ដែលបានលូតលាស់ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុននេះ បានបង្កើតការងារដល់បុគ្គលិកជាង ១២ 000 នាក់ និងបានរួមចំណែកជាទឹកប្រាក់ជាង ៥០០លានដុល្លារដល់ ថវិកាកម្ពុជា។ ក្រុមហ៊ុន Metfone ក៏បានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដោយមានសាខាចំនួនពីរ និងភ្នាក់ងារចំនួន ១២០ នៅទូទាំងប្រទេសផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់