ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនគ្រូបង្រៀនដាក់ថ្នាំសណ្ដំសេពសន្ថវៈសិស្ស
លោកនាយករងវិទ្យាល័យនៅក្នុងស្រុកកំពង់ក្រឡាចត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បញ្ជូនទៅតុលាការឃុំខ្លួនហើយ បន្ទាប់ពីបានដាក់ថ្នាំសណ្ដំចាប់សេពសន្ថវៈកូនសិស្សស្រីខ្លួនឯង និងប្រើហិង្សា ថតរូបអាសអាភាសចែកចាយក្នុងបណ្ដាញសង្គម។
បុរសជនសង្ស័យឈ្មោះ ង៉ែត សុខខេង អាយុ ៤០ ឆ្នាំ មុខរបរជានាយករងវិទ្យាល័យមួយនៅស្រុកកំពង់ត្រឡាច មានទីលំនៅក្នុងភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមពាក្យបណ្ដឹងរបស់អាណាព្យាបាលកុមារីរងគ្រោះបានឲ្យដឹងថា លោកនាយករងរូបនេះបានដាក់ថ្នាំសណ្ដំចាប់រំលោភ ប្រើអំពើហិង្សាទៅ លើកូនស្រីគាត់ ជាអនីតិថិជន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរ និងការពារអនីតិ ជននៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងទៀតថា យោងតាមការ ស្រាវជ្រាវ និងស៊ើបអ ង្កេតរបស់សមត្ថកិច្ចជំនាញបានរកឃើញជនសង្ស័យប្រព្រឹត្តិបទល្មើសចំនួន ៤ លើក ទី១-ករណីរំលោភកុមារីជាអនីតិជនអាយុ ១៥ ឆ្នាំ ទី២-ពាក់ព័ន្ធនិងការចែកចាយរូបភាពអាភាសក្នុងបណ្តាញសង្គម ទី៣-គំរាមកំហែងបញ្ជាឲ្យប្រព្រឹត្តក្នុងលក្ខខណ្ឌអ្វីមួយ និងទី៤-ហិង្សាដោយចេតនា (តាមការពិនិត្យរូបភាពដែលទទួលបានជនរងគ្រោះពិតជាត្រូវ លោកគ្រូកំហូចធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃលើខ្លួនប្រាណ និងមាន ស្នាមរបួសជាំពេញខ្លួនពិត ប្រាកដមែន)។ ប៉ុន្តែនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនបានឆ្លើយសារភាពនោះឡើយ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនសង្ស័យត្រូវបានលោកចៅក្រមស៊ើបសួររសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២ ៣ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទចែកចាយរូបភាព និងសម្ភារៈអាភាសលើកុមារ តាមមាត្រា ៤១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ទី២ ហិង្សាដោយចេតនា តាមមាត្រា២១៧ ថែលប្រព្រឹត្តនៅភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាចកាលពីថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៣ និងក្នុងអំឡុងឆ្នាំ ២០២២ ផងដែរ៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង