ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ តម្រូវការធនធានមនុស្សផ្នែកបច្ចេកទេស កាន់តែមានតម្រូវការខ្លាំងឡើង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា តម្រូវការធនធានមនុស្សផ្នែកបច្ចេកទេស កាន់តែមានតម្រូវការខ្លាំងឡើងៗ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឥឡូវនេះ តម្រូវការនៃបញ្ហាបច្ចេកទេស កាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះអ្វី មួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់ ប៉ុន្តែមួយផ្នែកទៀត ការទាក់ទាញវិនិយោគ ដើម្បីឲ្យមកកាន់ទីនេះ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រសិនបើកម្ពុជា គ្មានធនធានមនុស្សគ្រប់គ្រាន់ទេ គឺកម្ពុជាមិនទទួលបានជោគជ័យ នៅក្នុងការទាក់ទាញវិនិយោគិនបានទេ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង