ព័ត៌មានជាតិ
បុរសប្រើធម៌ចម្លែក៧ភាសា បន្តសកម្មភាពរបស់ខ្លួន និងបដិសេធការព្រមាន
លោក វ៉ាត វុធ ជាអ្នកស្នងរូបបារមី ល្បីសូត្រធម៌ បាលី ជាភាសាចម្លែក កំពុងបន្តនូវសកម្មភាពរបស់ខ្លួនជាប្រចាំថ្ងៃ ដើម្បីជម្នះនូវការចុះផ្សាយមួយចំនួនថា ខ្លួនរងការព្រមាន និងគំរាមកំហែង។
តាមរយៈកិច្ចសម្ភាសមួយ កាលពីសប្ដាហ៍កន្លងទៅ ដែលបង្ហោះក្នុងបណ្ដាញសង្គមឈ្មោះ បារមីលោកតា ឥសីសំរិទ្ធ អ្នកស្នងរូប ដែលមានអាយុ៤៣ឆ្នាំរូបនេះ អះអាងថា ខ្លួនចេះធម៌ បាលី ៧ភាសា ហើយសកម្មភាពរបស់ខ្លួន គឺពុំខុសច្បាប់ឡើយ ហើយក៏ពុំមាននរណាម្នាក់បានប្ដឹងខ្លួននោះដែរ តែលោកបញ្ចាក់ថា រូបលោកមិនមែនជាគ្រូមន្តអាគមនោះទេ ប៉ុន្តែជាអ្នកស្នងរូបបារមី ដែលប្រើធម៌ចម្លែក ដោយមិនមាននរណាស្ដាប់យល់ ហើយតែងតែជួយដល់ពលរដ្ឋជាច្រើនឱ្យជាពីជំងឺ និងមិនមានទាមទារប្រាក់នោះទេ។
គួរកត់សម្គាល់ថា បុរសតាំងខ្លួនជាគ្រូស្នងរូបដែលអះអាងថា ចេះធម៌ បាលី ជាភាសាបរទេស រហូតដល់៧ភាសា កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ដោយមានទាំងការរិៈគន់ និងការសរសើរ ខណៈមន្ត្រីពាក់ព័ន្ធមួយចំនួន ក៏កំពុងទទួលរងនូវការរិះគន់ដែរ។
បុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេស ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនសូត្រ គឺជាធម៌ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម៉្លេះ ហើយពុំមាននរណាចេះ និងស្ដាប់បានឡើយ ។
លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា ធ្លាប់បានប្រាប់ កម្ពុជាថ្មី យ៉ាងខ្លីថា ក្រសួងបាន ពិនិត្យរួចហើយ លើករណីបុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេសនេះ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង