Connect with us

ព័ត៌មានជាតិ

ទុនវិនិយោគលើវិស័យឧស្សាហកម្មជប៉ុន​នៅកម្ពុជា​កើនជិត ១ ពាន់លានដុល្លារ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ មានប្រសាសន៍ថា ចំនួនទឹកប្រាក់របស់ក្រុមហ៊ុនជប៉ុនវិនិយោគលើវិស័យឧស្សាហកម្មបានកើនឡើងដល់ជិត ១ ពាន់លានដុល្លារ ខណៈកម្ពុជាមានគោលដៅទាក់ទាញអ្នកវិនិយោគពីបរទេសបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «យើង​ទាក់ទាញនូវឧស្សាហកម្មដែលមានបច្ចេកទេសខ្ពស់​ ដែលសព្វថ្ងៃបានធ្វើដំណើរមកបណ្ដើរៗ ដូចជាក្រុមហ៊ុនជប៉ុន មាននាវា ដែលមុននេះ វិនិយោគ​ត្រឹមតែជាង ៣០ លានទេ ឥឡូវ​ក្រុមហ៊ុននេះ វិនិយោគឡើងជិត ១ ពាន់លានទៅហើយ​ ដែលផលិតម៉ូទ័រ​ ហើយកម្ពុជា​បានអនុវត្តនូវរូបមន្ត ១ បូក ​មូលដ្ឋាននៅថៃ ហើយមកផលិតនៅកម្ពុជា ប៉ុន្តែឥឡូវកម្រិតផលិតនៅក្នុងប្រទេសថៃ និងនៅកម្ពុជាកម្រិតផលិតប្រហាក់ប្រហែល​គ្នា»។

​ប្រភេទម៉ូទ័រមានច្រើនប្រភេទតាំងពីខ្នាតតូចរហូតដល់ខ្នាតធំ ទៅលើម៉ូទ័រម៉ាស៊ីនត្រជាក់ ម៉ាស៊ីនថត និងឧបករណ៍សម្ពារជាច្រើនទៀត​ដែលបំពាក់ម៉ូទ័រ។

បើតាមសម្ដេចតេជោ អ្នកជំនាញបច្ចេកទេស​ត្រូវទទួលការបណ្ដុះបណ្ដាលនៅប្រទេសថៃ ខណៈកម្ពុជាត្រូវសហការជាមួយក្រុមផលិត ដើម្បីឱ្យគេបញ្ជូនគ្រូមកបណ្ដុះបណ្ដាលការផលិតសម្រាប់ផ្គត់ផ្គង់ត្រឡប់ទៅវិញ។ ជប៉ុនក៏គ្រោងបើកក្រុមហ៊ុន TOYOTA នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលទាមទារអ្នកបច្ចេកទេសកម្រិតខ្ពស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម