Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ចំអកឲ្យក្រុមប្រឆាំងថា មិនទាន់បានអីផង អាមេ និងកូន ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងថា មិនទាន់បានអ្វីផង លោក ស៊ន តារា អ្នកអត្ថាធិប្បាយតាមហ្វេសប៊ុក​ និងអតីតមេបក្សប្រឆាំងនៅក្រៅប្រទេស​ ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចំអកខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេក​ទេស (NTTI) នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន​ សែន ថ្លែងបែបនេះថា «មិនទាន់បានអីផង អាមេ និងកូន ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់ ប៉ុន្តែរង់ចាំមើលដល់តែពេលអា ៤, ៥ឆ្នាំទៀតនោះ ចេញមកអាណា ក្នុងពេលឥឡូវនេះចាប់ផ្ដើមអាមុខបេក្ខជននាយករដ្ឋមន្ត្រី…យើងចង់ឲ្យអាហ្នឹងចេញ ចេញមែនៗ…ធូរថ្លៃៗ ពេកហើយៗ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រសិនបើក្រុមប្រឆាំង មិនស្គាល់នយោ​បាយទេ កុំធ្វើនយោបាយល្អជាង។ «ជាមួយ ហ៊ុន សែន អ្នកដែលបង្ក្រាប ហ៊ុន សែន បាន ម៉ោងនេះ អត់ទាន់ចេញពីពោះម្ដាយទេ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

ទោះជាមិនបញ្ចេញឈ្មោះ តែគេអាចដឹងថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសំដៅលើលោក ស៊ន តារា អ្នកអត្ថាធិប្បាយតាមហ្វេសប៊ុក ដោយសម្ដេចថា បុគ្គលរូបនេះ បានចូលអន្ទាក់របស់សម្ដេចហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម