Connect with us

ព័ត៌មានជាតិ

​សិប្បកម្ម​នៅ​ខេត្ត​ប៉ៃលិន​ អាច​ផលិត​ស្រាក្រហម ប្រេងកូឡា​ និង​ផលិតផល​ជាច្រើន​មុខ​ទៀត

បានផុស

នៅ

ក្រៅ​ពី​ល្បី​ត្បូង​មាន​តម្លៃ និង​​ផ្លែ​មៀន​ប៉ៃលិនជា​ដំណាំ​យុទ្ធសាស្រ្ត​​ ខេត្ត​ប៉ៃលិន​ក៏​មាន​សហគ្រាស​មួយ​ចំនួន​បាន​ខិតខំ​កែច្នៃ​​វត្ថុធាតុដើម​ក្នុងស្រុក ផលិតចេញ​ជា​ផលិតផល​ឆ្លើយតប​លក់លើ​ទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិនកាលពីសប្តាហ៍​មុននេះ លោក​ជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ ក្រៅពី​បង្ហាញពីវឌ្ឍនភាព​របស់​ខេត្ត ក៏​បាន​នាំ​យក​ផលិតផលដែល​​​កែច្នៃ​ផលិតក្នុងខេត្ត​ប៉ៃលិន​​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​ស្គាល់​ថែម​ទៀត។

លោក​ជំទាវ​បាន​លើក​បង្ហាញ​ពី​ស្រា​មៀន​ប៉ៃលិន ជា​ផលិតផល​កែច្នៃ​ចម្រាញ់​ពី​ផ្លែ​មៀន​ប៉ៃលិន​សុទ្ធ ១០០% ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ទាំង​ពលរដ្ឋ​ក្នុង​ខេត្ត​និង​ទូទាំង​ប្រទេស។ ជាមួយ​គ្នា​នេះ​ក៏​មាន​ប្រេង​កូឡា ​ប្រេង​ខ្យល់​ និង​ប្រេង​រិត​របស់​សិប្បកម្ម​ម៉េង ទ្រី ៩៩៩ ដែល​លោក​ជំទាវ​អះអាង​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់សម្រាប់លាប​គ្រេចថ្លោះផ្សេងៗដែល​កន្លងទៅ​ធ្លាប់​បាន​ផ្តល់​ដល់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផង​ដែរ។

បន្ថែម​ពី​នោះ លោក​ជំទាវ​ក៏​បាន​បង្ហាញ​ពី​ដំណាប់​ស្វាយ ដំណាប់​ផ្លែមៀន​​ដែល​ត្រូវ​បាន​កែច្នៃ​ដោយ​សហគ្រាស​ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ដែលប្រកប​ដោយ​ឱជារស និងអនាម័យថែមទៀតផង។

ដោយសារខិតខំ​របស់​រដ្ឋាភិបាលនិងអាជ្ញាធរ​ខេត្ត ជំរុញ​ឲ្យមានការ​វិនិយោគ​បង្កើត​រោងចក្រ​សម្ងួតផ្លែមៀន និង​ផ្លែស្វាយ ដែល​បាន​ជួយ​​ក្នុងការ​ប្រមូលទិញផលិតផល​ដំណាំ​របស់កសិករ​មិន​ថាក្នុង​ខេត្ត​ប៉ៃលិន និង​បណ្តា​ខេត្ត​ដទៃ​ទៀត។

បើតាមលោកស្រីអភិបាល​ខេត្ត ក្នុងរយៈពេលថ្មីៗនេះតម្លៃ​ដំណាំ​កសិកម្ម​ក្នុង​ខេត្ត​មានការកើនឡើង​ដូចជា ពោតក្រហម ដំឡូងមី និងស្វាយកែវរមៀត មានតម្លៃខ្ពស់ជាងតម្លៃឆ្នាំកន្លងមក។ អាជ្ញាធរ​ខេត្តសហការជាមួយមន្ទីរជំនាញខិតខំរកទីផ្សារដើម្បីលើកកម្ពស់តម្លៃកសិផល ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋតាមរយៈ​ការជម្រុញដល់ការនាំចេញ​ទៅក្រៅប្រទេស។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ក៏​បានខិតខំ​ស្រាវជ្រាវ​រកផលិតផល​សក្តានុពល​របស់​ខេត្ត​ ដើម្បីចូលរួម​គាំទ្រ​និង​ជំរុញ​ចលនា​ភូមិមួយ​ផលិតផល​មួយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម