ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សាសាធារណៈ ២៩ នៅកម្ពុជា កំពុងអនវុត្តកម្មវិធីបច្ចេកវិទ្យា និងសហគ្រិនភាព
ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបណ្ដុះបណ្ដាលកម្មវិធីការអប់រំសរសេរកូដ និងសហគ្រិនភាព ដែលមានឈ្មោះថា Technovation នៅតាមគ្រឹះស្ថានសិក្សាសាធារណៈប្រមាណ ២៩ នៅកម្ពុជា។ ទន្ទឹមនោះ ក៏មានក្រុមសិស្សស្រីប្រមាណ ៥០ ក្រុម ចំនួន ៣០០នាក់ បានចូលរួមក្នុងក្លឹបសិក្សាកម្មវិធីមួយនេះ។
កម្មវិធីបច្ចេកវិទ្យា និងសហគ្រិនភាពរៀបចំឡើងជារៀងរាល់ចុងសប្ដាហ៍ ក្រោមការដឹកនាំរបស់គ្រូនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនីមួយៗ ជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា។
ការរៀបចំឱ្យមានការអនុវត្តកម្មវិធី Technovation នេះឡើង គឺដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រី ក្នុងការបំផុសគំនិតច្នៃប្រឌិតខ្ពស់ ការបង្កើត និងស្វែងរកដំណោះស្រាយថ្មីៗទៅបញ្ហាដែលកើតមានជាក់ស្ដែងក្នុងសហគមន៍ សង្គមជាតិ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព។
កម្មវិធី Technovation គឺជាកម្មវិធីសិក្សាមួយដែលផ្តោតលើការសិក្សាចំពោះចំណុចមួយចំនួនដូចជា៖
-ការកំណត់បញ្ហាដែលកើតមាននៅក្នុងសហគមន៍ ដែលផ្ដោតលើ SDG 12 និង SDG 13
-ការរៀបចំកម្មវិធីពុម្ពគំរូលើទូរស័ព្ទដៃ និងការសិក្សាទៅលលើកម្មវិធីសរសេរកូដ
-ការសិក្សាពីការរៀបចំគម្រោងអាជីវកម្ម សម្រាប់កម្មវិធីទូរស័ព្ទដៃដែលនឹងត្រូវបង្កើតឡើង
-ការបង្កើតវីដេអូណែនាំពីកម្មវិធីទូរស័ព្ទដៃ
គួរបញ្ជាក់ដែរថា កម្មវិធីបច្ចេកវិទ្យា និងសហគ្រិនភាព (Technovation) មិនត្រឹមតែអាចជួយលើកទឹកចិត្តនិងជំរុញឱ្យក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យានិងសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំងអាចជួយជាទុនដល់កុមារីទាំងអស់ ដូចជាបំណិន ការធ្វើការងារជាក្រុម នវានុវត្តន៍ ការដោះស្រាយបញ្ហា និងធ្វើបទបង្ហាញជាដើម៕
ដោយ៖ ថារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ