ព័ត៌មានជាតិ
តំបន់រមណីយដ្ឋានល្បី២ នៃខេត្តព្រះវិហារ នឹងមានសេវាទូរសព្ទប្រសើរឡើង
តំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ នឹងមានសេវាទូរសព្ទកាន់តែប្រសើរ ខណៈក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យលទ្ធភាពដំឡើងអង់តែនសេវាទូរសព្ទ នាចុងសប្ដាហ៍នេះ។ នេះតាមការឱ្យដឹងពី អាជ្ញាធរជាតិព្រះវិហារ។

លោក ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក លោកស្រី អនុរដ្ឋលេខាធិការ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះពិនិត្យអំពី លទ្ធភាពដំឡើងអង់តែនសេវាទូរសព្ទ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ។

ការចុះពិនិត្យស្ថានភាពដំឡើងអង់តែនសេវាទូរសព្ទនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់សេវាទូរសព្ទសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋានទាំងពីរខាងលើ។ ក្រុមការងារបានពិនិត្យយ៉ាងលម្អិតចំពោះទីតាំងអង់តែនដែលគ្រោងនឹងដំឡើង ដើម្បីបញ្ជៀសសផលប៉ះពាល់ទៅលើ ទេសភាពវប្បធម៌របស់រមណីយដ្ឋានទាំងពីរ ពីការតម្លើងអង់តែននេះ។

តាមរយៈអង់តែននេះនឹងផ្តល់ភាពងាយស្រួលជាច្រើនដល់កិច្ចការងារអភិរក្សក្នុងរមណីយដ្ឋាន និងភ្ញៀវទេសចរក៏ដូចជាផ្តល់សេវាទូរសព្ទប្រើប្រាស់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទាំងពីរ។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំណែកប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?