ព័ត៌មានជាតិ
រដ្ឋមន្ត្រីចុះពិនិត្យការអនុវត្តកម្មវិធីសប្បទានដីសង្គមកិច្ចជូនកងទ័ពឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្បទានដីជាង ១ ពាន់ហិកតា (១ ២៦៥) ជូនដល់កងទ័ព និងនគរបាលជាតិឈរជើងតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងប្រធានគណៈកម្មាធិការសម្បទានសង្គមកិច្ចថ្នាក់ជាតិ ព្រមទាំងគណៈប្រតិភូអន្តរក្រសួង នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអញ្ជើញចុះពិនិត្យមើលការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ព និងនគរបាលជាតិឈរជើងតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ: ១៩៥ ស.ជ.ណ.ដប បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចប្រគល់ដីដែលកម្ពុជាទទួលបានបន្ទាប់ពីការបោះបង្គោលនិងខណ្ឌសីមាព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងទំហំសរុប ១ ២៦៥ ហិកតា ៩ អា ក្នុងនោះផ្ទៃដីទំហំ ៦១១ ហិកតា ៨២ អា ស្ថិតនៅខេត្តត្បូងឃ្មុំនិងផ្ទៃដីទំហំ ៦៥៣ ហិកតា ២៧ អា ស្ថិតនៅខេត្តស្វាយរៀងដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិសម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ពនិងនគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជាវៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។
ទីតាំងដែលលោករដ្ឋមន្ត្រីមកជួបជុំគ្នានាពេលនេះគឺនៅចន្លោះបង្គោលលេខ ១១៦ និង១១៧ ដោយនៅក្នុងគោលដៅទី១ នេះយើងបែងចែកបាន ៩៧ ឡូតិ៍ ក្នុង១ឡូតិ៍ទំហំ 30m x 40m ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២ រៀបចំនៅចន្លោះបង្គោលលេខ 105/6 និងបង្គោលលេខ 103/2 ចំនួន ២១៦ ឡូតិ៍ ក្នុង១ឡូតិ៍ទំហំ 30m x 40m ស្ថិតក្នុងភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី៣ នៅចន្លោះបង្គោលលេខ 104/4 និងបង្គោលលេខ 103/2 យើងរៀបចំបាន ៥៦ឡូតិ៍ ក្នុង១ឡូតិ៍ទំហំ 30m x 40m និងគោលដៅទី៤ នៅចន្លោះបង្គោលលេខ 98/1 និងបង្គោលលេខ 95/1 ចំនួន ២៥០ឡូតិ៍ ក្នុង១ឡូតិ៍ទំហំ 30m x 40m ស្ថិតក្នុងភូមិចន្ទមូល ឃុំចន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសំណូមពរឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តត្បូងឃ្មុំត្រូវរៀបចំប្លង់គោលសំរាប់បែងចែកដីធ្លីនៅក្នុងតំបន់គោលដៅទាំង៤នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងភារកិច្ចរៀបចំបែងចែកដីឡូតិ៍សរុប ៦១៩។
លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ក្នុងការរៀបចំបែងចែកដីឡូតិ៍នេះយើងបានបែងចែកដីឡូតិ៍សំរាប់ដីសាលារៀន មណ្ឌលសុខភាព ផ្សារ ដីវត្ត ស្នាក់ការភូមិ រៀបចំដីសាលាខេត្តសំរាប់ច្រកចេញចូលតែមួយ រៀបចំប៉ុស្តិ៍ការពារព្រំដែន ដីសាខាវរះការពារព្រំដែននិងប៉ុស្តិ៍ រៀបចំដីបម្រុងទុកសំរាប់ការងារផ្សេងៗ និងទុកសម្រាប់សមាគមនារី ដីសំរាប់ទុកជាត្រពាំង ដីរួមសំរាប់សហគមន៍ ហើយដីទាំងនេះត្រូវរក្សាទុកតាមគោលការណ៍នេះហើយបើពាក់ព័ន្ធជាមួយស្ថាប័នណាមួយនោះគឺត្រូវធ្វើកម្មសិទ្ធជាលក្ខណៈឯកត្តជនជានីតិបុគ្គលឈរឈ្មោះតំណាងឱ្យរដ្ឋ រីឯមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំត្រូវមានភារកិច្ចរៀបចំស្ថាបនាផ្លូវក្រាលគ្រួសក្រហម រៀបចំឱ្យមានទឹកស្អាតដូចជាការជីកអណ្តូង និងរៀបចំបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋសហគមន៍ ដោយឡែកមន្ទីរបរិស្ថានត្រូវរៀបចំការដាំដើមឈើក្នុងទំហំដីឡូតិ៍ រឺទីតាំងដែលនៅសេសសល់ជាដីសហគមន៍សាធារណះនោះត្រូវរៀបចំដាំដើមឈើអោយទៅជាព្រៃសហគមន៍សំរាប់ការជ្រកនៅជួបជុំគ្នារបស់ប្រជាពលរដ្ឋអោយស្របទៅនឹងបំរែបំរួលអាកាសធាតុ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាបានស្នើឱ្យក្រសួងមន្ទីរសង្គមកិច្ច ជួយរើសមុខសញ្ញាអតីតយុទ្ធជន កងទ័ពនិងនគរបាលជាតិឈរជើងតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ដើម្បីឱ្យចំគោលដៅក្នុងការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចនេះ៕
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?