Connect with us

ព័ត៌មានជាតិ

​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​យុវជន​២​នាក់​ដ​កហូតថ្នាំញៀន​៧,៩០​ក្រាម​​

បានផុស

នៅ

​ថ្នាំញៀន​ ទម្ងន់​៧,៩០​ក្រាម​ ត្រូវ​កំលាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​ការ​កងរាជអាវុធហត្ថ​ ក្រុង​សិរីសោភ័ណ​ ចុះបង្ក្រាប​រឹបអូស​បាន​ក្រោយពី​យុវជន​២​នាក់​ ដែលយកមក​លក់​ក្នុងក្រុង​សិរីសោភ័ណ កាលវេលា​ម៉ោង​៣​រសៀលថ្ងៃទី​១៣ ខែមករា ឆ្នាំ ២០២១ ស្ថិត​ក្នុង​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​​ បាន​ប្រាប់​ឲ្យ​ដឹងថា ​កា​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​នេះ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ហើយកម្លាំងបាន​ដកហូត​វត្ថុតាង​រួមមាន​ ថ្នាំញៀន​ មេ​តំ​ហ្វេ​តា​មីន​​ ចំនួន​១​ថង់​ធំ​កិប ទម្ងន់​៧,៩០​ក្រាម ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​ឃ្លិច ពណ៌​ក្រហម ផលិត​ឆ្នាំ​២០១៣ គ្មាន​ស្លាក​លេខ និង​សម្ភារៈ​ពាក់ព័ន្ធ​​​មួយចំនួន​។​

​ផ្អែកលើ​ចម្លើយសារភាព និង​វត្ថុតាង​ខាងលើ និង​តាម​ការ​ធ្វើតេស្ត​ទឹកនោម​ពិនិត្យ​រក​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន​ផងនោះ ទើប​កម្លាំង​ជំនាញ​អាវុធហត្ថក្រុង បាន​កសាង​សំណុំរឿង​បញ្ជូនមក​ការិ​យាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត និង​បញ្ជូនបន្តទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម