Connect with us

ព័ត៌មានជាតិ

​សង្កាត់​ព្រែកកំពឹស ក្លាយជាទីប្រជុំជនអ៊ូអរ មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​

បានផុស

នៅ

ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ ដូចជា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ស្ពាន ប្រព័ន្ធ​លូបង្ហូរទឹក​ខ្វាត់ខ្វែង សម្រាប់​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ទូទៅ ។​

ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​កើតមាន​ផ្លូវ​បេតុង​ស្ទើរ​គ្រប់​ទីកន្លែង ដើម្បី​បម្រើ​ផល​ជូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេសសម្រាប់​​ប្រជាពល រដ្ឋរស់នៅ​ភូមិ​ព្រែកកំពឹស​តែម្តង ដែល​ពី​ដើមឡើយ​ ស្ថានភាព​ផ្លូវ​ទាំងនេះ គឺជា​ផ្លូវដី​តូចៗ ពិបាក​ធ្វើ ដំណើរ​ខ្លាំងណាស់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ប្រជាពលរដ្ឋ​ទូទៅ​លែង​លំបាក​ដូច​កាលពីមុន​ទៀតហើយ ដោយ សារ​បាន​អាជ្ញាធរ​សង្កាត់ និងអាជ្ញាធរ​ខណ្ឌដង្កោ ជាពិសេសសាលា​រាជធានី​ភ្នំពេញ បាន​ខិតខំ​ស្វះ ស្វែង​ក្នុងការ​កែប្រែ​ស្ថាបនា​ពី​ផ្លូវដី ទៅជា​ផ្លូវ​បេតុងឲ្យ​មាន​សភាព​រឹងមាំ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ។​

ជាមួយគ្នានេះ​អាជ្ញាធរ​ខណ្ឌដង្កោ ក៍បាន​សំណូមពរ​ទៅដល់​អ្នកធ្វើដំណើរ​ទូទៅ ក៏ដូចជាអ្នកបើកបរ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ សូមកុំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កំណត់ ដែល​នាំ​ឲ្យ​ឆាប់​ខូច​ផ្លូវ​ព្រោះ ការស្ថាបនា​ផ្លូវ​នីមួយៗ ត្រូវ​ចំណាយលុយ​អស់​ច្រើនណាស់ សម្រាប់​អ្នកដំណើរ​ទូទៅ ដូច្នេះ​គួរ​ចេះ​ស្រលាញ់ និង​ថែរក្សា​ផ្លូវ​ឲ្យ​បានល្អ​ប្រសើរ ទើប​ប្រើប្រាស់​បានយូរ​អង្វែង ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម