Connect with us

ព័ត៌មានជាតិ

កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ ​មាន​ផ្ទុក​សារធាតុ​ញៀន​

បានផុស

នៅ

​កម្លាំង​ចម្រុះ​របស់​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ ដឹកនាំ​ដោយ​លោក ​រស់ សុភ​គ្គ័ ជា​អភិបាលរងខណ្ឌ​ បាន​ដាក់​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ពិសេស​ទៅលើ​អ្នកបើកបរ​រថយន្ត​ធុន តូច​និង​ធំ​ ដែល​ផ្ទុក​សារធាតុ​ញៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែមករា​នេះ ​កម្លាំង​របស់​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ​បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ កែង​ផ្លូវ​ចូល​រោងចក្រ​ថៃ​ហ្គឺ​រ៍​ ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ ​

ការ​ត្រួតពិនិត្យ​នេះ ​គឺ​ក្នុង​គោលបំណង​ពិនិត្យ​ប័ណ្ណ​បើកបរ​ និង​ពិនិត្យ​រក​សារ​ធាតុ​រប​ស់​អ្នកបើកបរ​រថយន្ត​ដឹក​អីវ៉ាន់​នឹង​រថយន្ត​ធំ ហើយ​ជា​លទ្ធផល ​គឺ​កម្លាំង​ចម្រុះ​មិនបាន​រក​ឃើញ​អ្នកបើកបរ​ខុសច្បាប់​ចរាចរណ៍​ឬ​ប្រើប្រាស់​សារធាតុ​ញៀន​នោះ​ទេ​។ លោក​អធិការរង​បន្តទៀតថា ជា​រៀងរាល់​សប្តាហ៍​កម្លាំង​ចម្រុះ​តែង​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ ដើម្បី​ស្វែងរក​អ្នកបើកបរ​ខុសច្បាប់​ក្នុង​បំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ ដោយ​រថយន្ត​ធុន​ធំ​នោះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន​៖​ ​អភិបាល​ក្រុង សុំ​ឲ្យ​អាជីវករ​លះបង់​គំនិត​កេងប្រវ័ញ្ច​លក់​ទំនិញ​ខូច​គុណភាព​បំផ្លាញ​សុខភាព​អ្នក​ទទួល​ទាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម