ព័ត៌មានជាតិ
សម្ដេចតេជោ ចាត់ទុកការវាយប្រហារក្រុមយុវជនធ្លាប់ប្រឆាំង មកគាំទ្ររដ្ឋាភិបាលវិញ ជាការខ្វះការគោរពប្រជាធិបតេយ្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការវាយប្រហារទៅលើក្រុមយុវជន ធ្វើការងារនៅក្នុងអង្គការ-សមាគមមួយចំនួន ដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល មកចូលរួមគាំទ្ររាជរដ្ឋាភិបាលវិញនោះ គឺជាការខ្វះការគោរពភាពជាប្រជាធិបតេយ្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈនេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានចលនាជេរគ្នាទៅវិញទៅមក បន្ទាប់ពីក្រុមយុវជន ដែលធ្វើការងារនៅក្នុងអង្គ ការ-សមាគមមួយចំនួន បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ក្នុងប៉ុន្មានថ្ងៃនេះ មានការជេរគ្នាតាមបណ្ដាញសង្គម បន្ទាប់ពីក្រុមយុវជនមួយចំនួន បានទៅជួបខ្ញុំថា ពួកគេបានធ្វើសកម្មភាពច្រើនណាស់ហើយ ក្នុងការប្រឆាំងរដ្ឋាភិបាល ប៉ុន្តែពួកគេអត់បានទទួលផលអ្វីទាំងអស់ ឥឡូវនេះវិធីសាស្រ្ដតែមួយគត់ គឺចូលរួមជាមួយគណបក្សប្រជាជន ហើយគាំទ្ររាជរដ្ឋាភិបាលវិញ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បន្ទាប់ពីក្រុមយុវជនទាំងនោះ បានផ្លាស់ប្ដូរជំហរប្រឆាំង មកគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បែរជាត្រូវក្រុមគណបក្សប្រឆាំង វាយប្រហារទៅលើពួកគេវិញ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «ខ្ញុំសុខចិត្តទទួលកូនៗ ទាំងនោះឲ្យជួបជាមួយខ្ញុំ ឥឡូវចលនានេះ កំពុងមាន ប៉ុន្តែនៅពេលដែលចលនានេះដូរទិស ពីការគាំទ្រក្រុមប្រឆាំង ប្រឆាំងនឹងរដ្ឋាភិបាលប្ដូរទិស បែរជាមានការវាយប្រហារពីក្រុមប្រឆាំងទៅលើយុវជន កូនៗទាំងនេះ»។
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ការវាយប្រហារទៅលើក្រុមយុវជនទាំងនោះ គឺជាការខ្វះការគោរពភាពជាប្រជាធិបតេយ្យ ដោយសម្ដេចថា នៅពេលក្រុមយុវជនទាំងនោះ គាំទ្រខ្លួនប្រឆាំងរដ្ឋាភិបាល ក៏ថា ពួកគេល្អ តែនៅពេលក្រុមយុវជនទាំងនោះ មកគាំទ្រ និងចូលរួមជាមួយរដ្ឋាភិបាល បែរជាវាយប្រហារពួកគេទៅវិញ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ