Connect with us

ព័ត៌មានជាតិ

សាស្ត្រាចារ្យ ហោ ប៊ុនឡេង ចែករំលែកវិធីសាស្ត្រ រៀនពូកែដោយមិនបាច់ប្រឹងរៀនខ្លាំង

បានផុស

នៅ

លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង បានលើកឡើងថា ចំពោះអ្នករៀនមិនពូកែ ឬប្រឡងធ្លាក់ គឺមកពីមិនដឹងវិធីសាស្ត្រ ក្នុងការរៀន។ ដូចនេះ យោងតាមការស្រាវជ្រាវរបស់លោកកន្លងមក អាចបញ្ជាក់បានថា គ្រប់គ្នាគឺអាចរៀនពូកែបាន បើគ្រប់គ្នាប្រើវិធីសាស្ត្ររៀនពូកែ ដោយរៀនបែបធម្មតាៗ មិនប្រឹងប្រែងហួសហេតុពេក តែទទួលបានលទ្ធផលល្អដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យរូបនេះ បញ្ជាក់ថា កន្លងមក លោកតែងមានការងឿងឆ្ងល់ចំពោះមូលហេតុ ថាហេតុអ្វី បានជាមានអ្នករៀន ពូកែ និងអ្នករៀនមិនពូកែ។ ចម្ងល់នេះ ធ្វើឱ្យលោកសាស្ត្រចារ្យចង់ស្រាវជ្រាវ និងបានដកពិសោធន៍លើសិស្សមួយចំនួន ដោយវិធីរៀន ២បែប គឺរៀនបែបប្រឹងប្រែង និងរៀនបែបធម្មតាៗ ហើយជាលទ្ធផល ការរៀនបែបធម្មតាៗ ក៏អាចទទួលបានលទ្ធផលល្អ ដូចការខិតប្រឹងប្រែងរៀនផងដែរ។

សាស្ត្រាចារ្យ ហោ ប៊ុនឡេង ពន្យល់ថា ពូកែ មានន័យថា ចេះ យល់ ចងចាំ ធ្វើបាន ប៉ុន្តែដោយមិនឈរនៅលើ វិធីសាស្ត្រ​ត្រឹមត្រូវ ពោលគឺខិតខំប្រឹងប្រែងពេក។ ដោយឡែក ពាក្យថាឆ្លាត មានន័យថា ប្រើវិធីសាស្ត្របានត្រឹមត្រូវ​ក្នុង​ការរៀន មិនចំណាយពេលច្រើន ឬបង្ខំខ្លួនឯង នាំឱ្យប៉ះពាល់សុខភាពអ្វីទាំងអស់ ពោលគឺរៀនធម្មតា រៀនបែបសម្រាក រៀនជក់ រៀនចង់ ហើយធ្វើឱ្យខ្លួនសប្បាយ​ក្នុងការរៀន តែអាចទទួលបាននិទ្ទេសល្អដូចគ្នា។

បើតាមទីប្រឹក្សារបស់សាលាគ្រូយើងរូបនេះ អ្នកខ្លះ បានចំណាយពេលពេញមួយថ្ងៃក្នុងការរៀន រហូតដល់មានខ្លះទៀត ប្រើថ្នាំ ឬកាហ្វេជាដើម ដើម្បីធ្វើឱ្យខ្លួនឯងមិនងងុយ អាចមានពេលរៀនយកចេះចាំល្អ (រៀនបែបប្រឹងប្រែងខ្លាំង)។ ជាលទ្ធផល ការខិតខំប្រឹងប្រែងរៀនសូត្របែបនេះ គឺអាចទទួលបានផលតាមការចង់បានក៏ពិតមែន ប៉ុន្តែវិធីសាស្រ្តរៀនបែបនេះ មិនពូកែបានយូរអង្វែងទេ មួយវិញទៀត នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។

តាមការគូសបញ្ជាក់ របស់លោកសាស្ត្រាចារ្យ ការរៀនតាមវិធីសាស្ត្រត្រឹមត្រូវ គឺចាប់ផ្តើមពីចេះមុន បន្ទាប់មកគឺយល់ បន្ទាប់ពីយល់ គឺចងចាំ បន្ទាប់ពីចងចាំ គឺធ្វើបាន ហើយបន្ទាប់ធ្វើបាន គឺត្រូវដឹងថា តើធ្វើបានត្រឹមត្រូវដែរទេ?
លោកបន្ថែមថា ឪពុកម្តាយភាគច្រើន ចង់មើលឃើញកូនគាត់រៀនពូកែ ប្រឡងជាប់ មានលទ្ធផលល្អ ប៉ុន្តែរំលងការឱ្យ​វិធីសាស្ត្រ​ពូកែ​​ដល់​បុត្រធីតា​ខ្លួន។ លើសពីនេះ អាណាព្យាបាលតែងផ្តល់ដំបូន្មាន ដល់បុត្រធីតាថា “កូនត្រូវប្រឹងរៀន ត្រូវរៀនឱ្យពូកែ”។ ទាំងអស់នេះ លោកសាស្ត្រាចារ្យចាត់ទុកថា ជាការផ្តល់ឱ្យកូនត្រឹមអនុសាសន៍ តែមិនបានឱ្យវិធីសាស្ត្រនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម៥ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

ជីវិតកម្សាន្ដ១២ នាទីutes មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

ព័ត៌មានជាតិ១៩ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម