ព័ត៌មានជាតិ
នាយកដ្ឋានអភិវឌ្ឍទីផ្សារជំរុញឱ្យម្ចាស់សហគ្រាសផលិតទំនិញមានគុណភាពតាមស្តង់ដា ដើម្បីឈានដល់កានាំចេញទៅកាន់ទៅផ្សារអន្តរជាតិ
នាយករដ្ឋានទីផ្សារ នៃក្រសួងពាណិជ្ជកម្ម ជំរុញដល់ម្ចាស់សហគ្រាសទាំងអស់ផលិតទំនិញឲ្យមានគុណភាព និងសុវត្ថិភាពតាមស្តង់ដា ដើម្បីឈានទៅការប្រកួតប្រជែងទីផ្សារអន្តរជាតិ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា ស្តីពី “ការកំណត់អន្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា” នៅខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជំរុញដល់ឱ្យម្ចាស់សហគ្រាសផលិតទំនិញមានគុណភាព សុវត្ដិភាពតាមស្តង់ដា ដើម្បីឈានទៅរកការ នាំចេញទៅកាន់ទៅផ្សារអន្តរជាតិ។ លោកបន្តថា សហគ្រាសធនតូច និងមធ្យមទាំងអស់ ត្រូវខិតខំកែច្នៃ ផលិតផលរបស់ខ្លួន ប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ស្របតាមបទដ្ឋានបច្ចេកស្តង់ដា ឈានទៅរកការកំណត់អត្តសញ្ញាណ នៃផលិតផលមានទាំងគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ ដើម្បីទាក់ទាញទំនាក់ទំនងទីផ្សារអន្តរជាតិ ឈានដល់ការនាំចេញ។

ជាមួយគ្នានេះលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ខេត្តកំពង់ធំ គឺខេត្តដែល មានសក្តានុពលទាំងដំណាំកសិកកម្ម និងកសិកឧស្សាហកម្ម ដែលនៅក្នុងនោះដំណាំស្រូវមានផ្ទៃដីសរុបជិត ២៩ ម៉ឺនហិកតា, ដំណាំកៅស៊ូ មានក្រុមហ៊ុនចំនួន២៧ ក្រុមហ៊ុន ដែលមានផ្ទៃដីដាំដុះសរុបជាង៥ម៉ឺនហិកតា បច្ចុប្បន្នកំពុងចៀជ័យលើផ្ទៃដីជាង ៤៧,០០០ហិកតា កៅស៊ូលក្ខណៈគ្រួសារសរុបជាង ៨ពាន់ហិកតា ស្រូបយកកម្លាំងពលកម្មប្រមាណជិត១២,០០០នាក់។ ក្រៅពនេះ ខេត្តកំពង់ធំ ក៏មានដំណាំស្វាយចន្ទី ដាំដុះលើផ្ទៃដីសរុបជិត ១២ម៉ឺនហិកតា ដំឡូងមីជាង៥ ពាន់ហិកតា, ស្វាយកែវរមៀត ជាង៨ពាន់ហិកតា, ម្រេច ចំនួន១៤១ហិកតា និងតាង៉ែន ចំនួនជាង៧៥ហិកតា។

ខេត្តកំពង់ធំ មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន៧មុខ ដែលជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញភូមិមួយ ផលិតផលមួយ រួមមាន ស្វយចន្ទីរ ម្រេច ដំឡូងមី កៅស៊ូ ពោត និងសណ្តែក។

ក្នុងឱកាសនោះផងដែរ លោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃក្រសួងពាណិជ្ជកម្ម លើកឡើងដែរថា យុទ្ធសាស្រ្តជំរុញផលិតផលសក្តានុពល ដើម្បីនាំចេញ គឺមានកត្តាជាច្រើន ក្នុងនោះ ត្រូវមានការកំណត់អត្តសញ្ញាណផលិតផល, ការជំរុញឲ្យមានការអភិវឌ្ឍផលិតផលកម្ពុជា, ការផ្សព្វផ្សាយ ផលិតផលសក្តានុពលទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ដែលជាជំហ៊ានមួយឈានទៅរកភាពទាក់ទាញ របស់ សិប្បករ សហគ្រាស និងអ្នកវិនិយោគទន់ជាដើម៕
អត្ថបទ៖ ឈាង មករា




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?