ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ ឡើយ
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានសរសេរលិខិតសុំទោសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការចោទប្រកាន់ដោយគ្មានការពិតលើគណបក្សប្រជាជនកម្ពុជាថា «លួចសន្លឹកឆ្នោត» ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥។ តែយ៉ាងក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនទទួលយកការសុំទោស នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានទម្លាយសារឆ្លើយឆ្លងរវាងសម្ដេច ជាមួយលោក សយ សុភាព អ្នកសារព័ត៌មានជើងចាស់ ពាក់ព័ន្ធនឹងរឿងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចង់សុំទោសសម្ដេច។ សារឆ្លើយឆ្លងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងនៅវៀងច័ន្ទប្រទេសឡាវ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

តាមរយៈ Channel Telegram ផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
តាមរយៈលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានសរសេររៀបរាប់ថា «ដោយបានដឹងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកពាក្យសម្តីមួយផ្នែក ដែលរូបខ្ញុំ បានឆ្លើយក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ថា បាន “ចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត” នោះខ្ញុំសុំធ្វើការបដិសេធការចោទប្រកាន់នេះ»។
លោក សុន ឆ័យ តាមរយៈលិខិតដដែល បានសរសេរបន្តថា «រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណង ចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួច សន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»។
ជាមួយគ្នានេះ លោក សុន ឆ័យ ក៏បានគាំទ្រសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២៨-២៩ មករា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ផងដែរ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា