Connect with us

ព័ត៌មានជាតិ

​បញ្ចេញ​ឈ្មោះ​សណ្ឋាគារ ៥ ដាក់​ចត្តាឡីស័ក​ អ្នក​ដំណើរបរទេសនៅ​ខេត្តព្រះសីហនុ

បានផុស

នៅ

អនុវត្ត​តាមគោលការណ៍​របស់​ក្រសួង​សុខាភិបាល រដ្ឋបាល​ខេត្ត​ព្រះសីហនុបាន​រៀបចំ​មណ្ឌលចត្តាឡីស័កភ្ញៀវ​បរទេស​តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តព្រះសីហនុនៅទីតាំំង​សណ្ឋាគារ​ចំនួ ០៥ ទីតាំង​រួមមាន​៖

-សណ្ឋាគារ​ឃ្វីនកូ ដែល​មាន​ចំនួន ១១៦ បន្ទប់
-សណ្ឋាគារហ្គោលដិនស៉ី ដែលមាន​ចំនួន ១៥៧ បន្ទប់
-សណ្ឋាគារ​សុខា ដែលមាន​ចំនួន ៥៣២ បន្ទប់
-សណ្ឋាគារ វ៉ាយដ្រាហ្គន ដែលមាន​ចំនួន ២៤៧ បន្ទប់
-សណ្ឋាគារប្លូប៊េ ដែល​មាន​ចំនួន ៣២២ បន្ទប់

រដ្ឋបាល​ខេត្តព្រះសីហនុ បាន​បង្ហាញ​​ទិន្នន័យ​ចាប់​ពី​ថ្ងៃ ២៣ ឧសភា ដល់ ៣១ ធ្នូ​ ឆ្នាំ​២០២០ ភ្ញៀវបរទេស​ និង​ពលរដ្ឋ​ចំណាក​ស្រុក ដែល​ធ្វើ​ចត្តាឡីស័ក​សរុប​មាន​ចំនួន ១៦ ៩៩៩ នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន​ ១៦ ៧៨០ នាក់ ជនជាតិ​ខ្មែរ ៣២ នាក់ សិង្ហបុរី ០២ នាក់ វៀតណាម ៦៧ នាក់ អូស្រ្តាលី ០១ នាក់ ភូមា ០១ នាក់ អាមេរិក ០២ នាក់ ឥណ្ឌូណេស៊ី ១២ នាក់ អង់គ្លេស ០១ នាក់ និង​ថៃ​ចំនួន​ ១០០ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម