Connect with us

ព័ត៌មានជាតិ

រោងចក្រសហគ្រាសជិត៥០០បិទទ្វារលែងដំណើរការខណៈរោងចក្របើកថ្មីជិត៤ពាន់

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ឆ្នាំ២០២២ មានរោងចក្រសហគ្រាសជិត ៥០០ សហគ្រាសមានកម្មករនិយោជិតប្រមាណជិត ៦ម៉ឺន នាក់បានបិទទ្វារលែងដំណើរការ ខណៈរោងចក្របើកថ្មីមានរហូតដល់ទៅជិត៤ពាន់និងមានជាង ១០០ កំពុងព្យួរកិច្ចសន្យាការងារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទើបចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា ស្ថានភាពរោងចក្រសហគ្រាសបិទ និងព្យួរកិច្ចសន្យាការងារនៅឆ្នាំ ២០២២ មានចំនួន ៤៩១ សហគ្រាសមានកម្មករនិយោជិតចំនួន ៥៩ ៣៦៩ នាក់ ស្រី ៤៦ ២៦៩ នាក់ ក្នុងនោះវិស័យកាត់ដេរមានចំនួន ១៣២ សហគ្រាសស្មើនឹង ២៦,៨៨ ភាគរយ មានកម្មករនិយោជិតចំនួន៥២៥០២នាក់ស្មើនឹង ៨៨,៤៣ ភាគរយស្រី ៤២ ៤០៨នាក់។

វិស័យក្រៅពីកាត់ដេរមានចំនួន៣៥៩សហគ្រាសស្មើនឹង ៧៣,១២ ភាគរយ មានកម្មករនិយោជិតចំនួន ៦ ៨៦៧ នាក់ស្មើនឹង ១១,៥៧ ភាគរយស្រីមាន ២៨៦១ នាក់។ ចំណែករោងចក្រសហគ្រាសកំពុងព្យួរកិច្ចសន្យាការងារមានចំនួន​១០២ សហគ្រាសមានកម្មករនិយោជិតចំនួន​ ៤៤ ១៨៩ នាក់ស្រី៣៥៤៥៩នាក់។

របាយការណ៍បានបន្តថា យ៉ាងណាក៏ដោយនៅឆ្នាំ ២០២២ កន្លងទៅមានរោងចក្រសហគ្រាសបើកថ្មីចំនួន ៣ ៧៤៨​សហគ្រាសមានកម្មនិយោជិតចំនួន ១៤៧ ១៣៩ នាក់ ស្រី៨៥៣៣១នាក់ក្នុងនោះវិស័យកាត់ដេរមានចំនួន ២៣៤សហគ្រាសស្មើនឹង ៦,២៤ ភាគរយមានកម្មករនិយោជិតចំនួន ៧២ ១៥៤ នាក់ស្មើនឹង ៤៩,០៤ ភាគរយស្រី ៥២ ០៧៧នាក់និងវិស័យក្រៅពីកាត់ដេរមានចំនួន ៣៥១៤ សហគ្រាសស្មើនឹង ៩៣,៧៦ ភាគរយមានកម្មករនតិយោជិតចំនួន៧៤ ៩៨៥​នាក់ស្មលនឹង៥០,៩៦ភាគរយស្រី៣៣២៥៤នាក់។

គិតត្រឹមឆ្នាំ២០២២ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះបញ្ជីរោងចក្រសហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធបានចំនួន១៦៨២៨សហគ្រាសមានកម្មករនិយោជិត ១ ៥២៨ ៣៨៣ នាក់ដោយទទួលបានប្រាក់ឈ្មួលជាមធ្យមប្រមាណ​៣,៩៨ប៊ីលានដុល្លារអាមេរិកក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរចំនួន ១ ៣២១ សហគ្រាសកើន ៨,៣៧ ភាគរយ​មានកម្មករនិយោជិត​៨៨៤ ១៥១ នាក់ ស្រី ៦៩៨ ២៦៦នាក់ និងរោងចក្រសហគ្រាសក្រៅពីវិស័យកាត់ដេរចំនួន ១៥ ៥០៧ សហគ្រាសកើនឡើង​២៥,៥៤ ភាគរយមានកម្មករនិយោជិតចំនួន ៦៤៤ ២៣២នាក់ ស្រី២៧៥ ៣៩៩នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ២១ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ២២ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម