ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ កំពុងពន្លឿនការសម្អាតផ្លូវ និងសួនច្បារក្នុងក្រុងស្ទឹងសែន ដែលត្រៀមរៀបចំបុណ្យទន្លេ
អាជ្ញាធរខេត្តកំពង់ធំ កំពុងពន្លឿនសម្អាតផ្លូវសំខាន់ៗ និងសួនច្បារក្នុងក្រុងស្ទឹងសែន ត្រៀមបុណ្យទន្លេលើកទី៧ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ធំ ដែលអនុវវត្តដោយអាជ្ញាធរក្រុងស្ទឹងសែន បាននិងកំពុងបោសសម្អាតផ្លូវ និងសួនច្បារក្នុងក្រុងស្ទឹងសែន។ ក្នុងប្រតិបត្តិការនេះដែរលោក ទេព សោភ័ណ្ឌ អភិបាលរងក្រុងស្ទឹងសែន លើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចាត់ឲ្យអាជ្ញាធរក្រុងស្ទឹងសែន ចុះបោសសម្អាតផ្លូវសំខាន់ៗ និងបន្តលៀងសម្អាតសួនច្បារ ដែលមានសួនស្ទឹងសែន សួនវិមានឯករាជ្យ និងសួនដំរីជាន់ខ្លាផងដែរ។

លោកបន្តថា ស្ថានភាពបន្ទាន់នាពេលបច្ចុប្បន្ន ក្រុមការងារអនាម័យក្រុង បាននិងកំពុងបោសសម្អាតដីដែលមាននៅផ្លូវ សំខាន់ៗ រហូតអស់ធូលីដីចេញពីផ្លូវជាតិលេខ៦ ក្នុងក្រុង ចាប់ពីរង្វង់មូលលោកតាក្រហម “ក” រហូតដល់សួនស្ទឹងសែន។ ទន្ទឹមនឹងការបោសសម្អាតនេះផងដែរ អាជ្ញាធរក្រុង រួមជាមួយអាជ្ញាធរសង្កាត់ទាំងប្រាំបី កំពុងមមាញឹក ចុះពិនិត្យការតុបតែងភ្លើងរបស់ប្រជាពលរដ្ឋការចងទង់ជាតិនៅតាមផ្ទះ ការលៀបថ្នាំផ្ទះមុខសួនស្ទឹងសែន រួមជាមួយការចុះផ្សព្វផ្សាយពីការតាំងលក់ទំនិញនៅតាមដងផ្លូវឲ្យមានរបៀបរាបរយ និងមានសណ្តាប់ធ្នាប់ល្អ។

ទាំងអស់នេះ គឺជាការត្រៀមលក្ខណៈសម្រាប់ធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យទន្លេលើកទី៧ ក្រោមវត្តមាននៃការអញ្ជើញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងរយៈពេលនៃបោសសម្អាតនេះ ក្នុងនាមរដ្ឋបាលក្រុងស្ទឹងសែន សូមសម្តែងនូវការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ក៏ដូចជាអ្នកដំណើរទាំងអស់ ក្នុងករណីការកកស្ទះចរាចរណ៍ ក៏ជាផលរំខានដោយធូលីហ៊ុយជាដើម៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


