ព័ត៌មានជាតិ
ក្រុមខេមរភូមិន្ទនៅសល់ពីរភូមិទៀត នឹងសម្រេច ១០០% លើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ
ការចុះបញ្ជីធីធ្លីក្នុងក្រុមខេមរភូមិន្ទខេត្តកោះកុង ស្ទើរតែបញ្ចប់ ១០០% ខណៈនៅសល់ភូមិពីរទៀតនឹងបញ្ចប់ទាំងស្រុង។
លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកោះកុង បានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទនៅព្រឹកនេះថា ក្នុងក្រុងខេមរភូមិន្ទនៅសល់ភូមិចំនួនពីរទៀតគឺភូមិស្មាច់មានជ័យ និងភូមិបឹងឃុនឆាង ដែលមិនទាន់បញ្ចប់។

លោកថា ដំណើរការចុះបញ្ជីដីធ្លីកន្លងទៅបានជួបបញ្ហាប្រឈមមួយចំនួន ដោយសារពលរដ្ឋខ្លះមានទីលំនៅដ្ឋាននៅឆ្ងាយ ពិបាកក្នុងការទំនាក់ទំនងសម្រាប់ការផ្តល់ព័ត៌មានដល់មន្រ្តីធ្វើការចុះវាស់វែង។ យ៉ាងណាមិញ ក្រុមការងារនឹងពន្លឿនដើម្បីឲ្យចប់សព្វគ្រប់នៅពេលឆាប់ៗខាងមុខនេះ។
ទាក់ទងការចុះបញ្ជីដីធ្លីនៅទូទាំងខេត្ត លោក រស់ វីរ៉ាវុធ បានឲ្យដឹងថា អាជ្ញាធរខេត្តកំពុងជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ពលរដ្ឋដែលទិញដីនៅតំបន់ណាមួយក្នុងខេត្ត ត្រូវពិនិត្យឲ្យបានច្បាស់លាស់និងសាកសួរមន្រ្តីជំនាញ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ចៀសវាងទិញប៉ះដីរបស់រដ្ឋនាំឲ្យកើតបញ្ហាខាតបង់លុយកាក់។
យោងតាមរបាយការណ៍របស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតតាំងពីចាប់ផ្តើមអនុវត្តរហូតដល់ខែ វិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរបានចេញបណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋទូទាំងប្រទេសបានចំនួន ៦ ៧៣០ ៧៥២ បណ្ណ ស្មើនឹង ៩៦,២ ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧ លានក្បាលដី។
ក្នុងពេលបិទសន្និបាតរបស់ក្រសួងរៀបចំដែនដីកាលពីចុងខែធ្នូ ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានសម្រេច ១០០ ភាគរយ ដោយមិនត្រូវពន្យារពេលទៀតទេ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ