ព័ត៌មានជាតិ
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាឱ្យអ្នកទទួលខុសត្រូវដែលបានយកសត្វក្ងោករបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញជាបន្ទាន់។ សម្តេចគូសបញ្ជាក់ថា សម្តេចមិនយល់ស្រប នឹងទង្វើបែបនេះនោះទេ។

សម្តេចថ្លែងដូច្នេះថា« យើងគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វដែលប្រជាជនខំចិញ្ចឹម យកមកទុកនៅទីកន្លែងមួយ ដែលវាមិនយូរប៉ុន្មានទេ សត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំនឹងយកចិត្តទុកដាក់»។

សម្តេចបានលើកឡើងទៀតថា សម្តេចក៏ធ្លាប់បានចិញ្ចឹមសត្វក្ងោកផងដែរ។ ប៉ុន្តែដោយសារ បារម្ភពីសុវត្ថិភាពចៅៗ សម្តេចក៏សម្រេចចិត្តឱ្យទៅកូនសម្តេចចិញ្ចឹមវិញ។
សម្តេច បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយ ដែលត្រូវចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថា ជាអំពើខុសច្បាប់នោះទេ ក្នុងករណីដែលច្បាប់មានចែង។
ទន្ទឹមនឹងនេះ សម្តេច ក៏បានស្នើដល់អ្នកច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណាដែលទាក់ទងនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹម ជំនួសការរារាំងនៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
ក្រោយទទួលបានបទបញ្ជានេះហើយ សម្តេច ប្រាប់ឱ្យមន្រ្តីនៅក្នុងក្រសួងកសិកម្ម ត្រូវដឹកជញ្ជូនសត្វនេះ ទៅដល់ផ្ទះអ្នកចិញ្ចឹមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពោលគឺធ្វើនៅថ្ងៃនេះតែម្តង គឺគ្មានការរង់ចាំ ដែលនេះជាបទបញ្ជារបស់នាយករដ្ឋមន្រ្តី ដែលមិនអាចមិនអនុវត្តបានឡើយ។
សូមបញ្ជាក់ថា សម្តេចចេញចំណាត់ការបែបនេះ ក្រោយពីម្ចាស់ក្កោក បានស្នើសុំសម្តេចតេជោ អន្តរាគមន៍ ក្រោយពីមានមន្រ្តីកសិកម្ម បានចាប់យកក្ងោករបស់ពួកគេ ដោយចោទថា ចិញ្ចឹម គ្មានច្បាប់អនុញ្ញាត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ