Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោក ប៉ាន់ប្រមាណទំហំនៃការខូចខាតរបស់តួកគី ក្រោយរញ្ជួយដី

បានផុស

នៅ

ធនាគារពិភពលោកបាននិយាយនៅក្នុងការវាយតម្លៃថ្មីមួយកាលពីថ្ងៃចន្ទទី២៧ខែកុម្ភៈថា ការរញ្ជួយដីដ៏ធំ២លើកកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសតួកគី បានបណ្តាលឲ្យមានការខូចខាតដោយផ្ទាល់គិតជាទំហំទឹកប្រាក់ប្រហែល៣៤.២ពាន់លានដុល្លារ ហើយការចំណាយលើការស្ថាបនាឡើងវិញ អាចមានទំហំធំជាងនេះពីរដងឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះ ក៏បានប៉ាន់ប្រមាណផងដែរថា មនុស្សប្រហែល១.២៥លាននាក់ ត្រូវបាត់បង់ផ្ទះសម្បែងដោយសារតែការដួលរលំអគារឬការខូចខាតផ្សេងៗ។

ធនាគារពិភពលោកបាននិយាយថា ការខូចខាតភាគច្រើន ឬប្រហែល ៨១% បានកើតឡើងនៅក្នុងខេត្ត Hatay, Kahramanmaras, Gaziantep, Malatya និង Adiyaman ដែលបូកចូលគ្នាមានប្រជាជនប្រហែល ៧.៤% នៃប្រជាជនសរុបរបស់តួកគី ឬ ៦.៤៥លាននាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ខែកុម្ភៈ ការរញ្ជួយដីកម្រិត៧.៧និង៧.៦រិចទ័រ បានវាយប្រហារខេត្ត Kahramanmaras ភាគអាគ្នេយ៍ប្រទេសតួកគី ដោយបានសម្លាប់មនុស្សជាង៤៤០០០នាក់ និងបំផ្លាញអគាររាប់ពាន់ខ្នង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តួកគី ចាប់ខ្លួនអ្នកម៉ៅការសំណាង់ជាង១០០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម