Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ​អតីតបុគ្គលិក VOD ដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋ ជាការ​សម្រេច​ចិត្តមួយដ៏ត្រឹមត្រូវ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មាន​អតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៥នាក់​ហើយ បានដាក់ពាក្យស្នើសុំចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ខណៈនៅថ្ងៃទី ២៨ ខែកុម្ភៈនេះ ជាថ្ងៃចុងក្រោយសម្រាប់ការទទួលពាក្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈនេះថា គិតត្រឹមល្ងាចថ្ងៃចន្ទម្សិញមិញនេះ​ មាន​អតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៥នាក់​ហើយ​ បានដាក់ស្នើសុំចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល (ក្របខណ្ឌរដ្ឋ)​ នៅក្រសួង​មុខងារ​សាធារណៈ​។

ពាក់ព័ន្ធនឹង​ការ​ដាក់ពាក្យ​ស្នើសុំ​ចូលបម្រើ​ការងារ​រដ្ឋ របស់​អតីត​បុគ្គលិកវិទ្យុ ​VOD នេះ​ លោក មាស សុភ័ណ្ឌ ​យល់ឃើញថា​ នេះជាការ​សម្រេច​ចិត្តមួយដ៏ត្រឹមត្រូវ​ ដែលមិន​បន្តបណ្តោយខ្លួន​ឲ្យក្លាយទៅជាឧបករណ៍​របស់គេ​ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែលធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធរដល់សង្គមជាតិ​។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បន្ថែមទៀតថា នេះក៏ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ​ ក្នុងការចាប់​យកឱកាសដ៏កម្រ​ ឬឱកាសមាស​ ដើម្បីក្លាយខ្លួន​ជាមន្ត្រី​រាជការ​ ក្រោមការយកចិត្តទុកដាក់​ សណ្តោស​ប្រណី​ និងខ្វល់ខ្វាយ​ពីសុខទុក្ខ​ និង​ជីវភាព​រស់​នៅរបស់​ពួកគាត់​ ពីសំណាក់​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។

គួររំលឹកថា កាលពីថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋជូនបុគ្គលិក វិទ្យុ VOD ដែលបាត់បងការងារ ក្រោយវិទ្យុនេះត្រូវបានបិទដោយសារផ្សាយព័ត៌មានមិនពិត។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ឈប់ទទួលពាក្យពីអតីត​បុគ្គលិកវិទ្យុ VOD ស្នើសុំចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង០០នាទីល្ងាច។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម