ព័ត៌មានជាតិ
អាណាព្យាបាលសិស្ស សរសើរសកម្មភាពមន្រ្តីអាវុធហត្ថ
អាណាព្យាបាលសិស្សបានសម្ដែងការពេញចិត្តនូវសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានជួយចម្លងសិស្សសាលាឆ្លងផ្លូវជារៀងរាល់ថ្ងៃ។
លោក ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានឲ្យដឹងថា លោកពេញចិត្តទៅនឹងសកម្មភាពរបស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលដាក់កម្លាំងជួយចម្លងសិស្សសាលាឆ្លងផ្លូវរាល់ពេលសិស្សចូល និងចេញពីសាលារៀន។

ជាក់ស្តែងនៅកំណាត់ផ្លូវជាតិលេខ១ ខាងកើតផ្សារព្រែកឯង គឺសាលាបឋមសិក្សាព្រែកឯង ភាគច្រើនជាសិស្សតូចៗត្រូវការឆ្លងផ្លូវជាតិនេះ ដែលសម្បូរទៅដោយរថយន្តគ្រប់ប្រភេទ បើកបរលឿនព្រោះជាផ្លូវរលោងស្អាត ដែលជាហេតុធ្វើឲ្យអាណាព្យាបាលសិស្ស មានការព្រួយបារម្មណ៍ខ្លាចកូនចៅជួបគ្រោះថ្នាក់ ខណៈដែលអាណាព្យាបាលសិស្សភាគច្រើន ពុំបានជូនកូនឆ្លងផ្លូវទៅសាលាព្រោះជាប់លក់ដូរនិងបំពេញការងាររៀងៗខ្លួន។
លោក ជា សារុន បន្តថា ប៉ុន្តែការព្រួយបារម្មណ៍របស់អាណាព្យាបាលសិស្ស បានផុតរលត់ទៅវិញ ដោយសារតែមានវត្តមានរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះជួយដឹកដៃសិស្សឆ្លងផ្លូវរាល់ថ្ងៃ ទាំងសិស្សចូលរៀននឹងចេញទៅផ្ទះ។

ជុំវិញសកម្មភាំពចម្លងសិស្សឆ្លងផ្លូវរាល់ថ្ងៃនេះ លោកវរសេនីយ៍ត្រី ព្រហ្ម សុផល មេបញ្ជាការរងកងរាជអាវុធខណ្ឌច្បារអំពៅ បានឲ្យដឹងថា សកម្មភាពនេះ គឺយោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាដល់មេបញ្ជាការកងរាជអាវុធហត្ថទាំង១៤ខណ្ឌ ចំណុះឲ្យទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវដាក់កម្លាំងតាមបណ្តាសាលាទូទាំងរាជធានីភ្នំពេញ ដើម្បីជួយចម្លងសិស្សឆ្លងផ្លូវរាល់ពេល រាល់ថ្ងៃមិនឲ្យអាក់ខានឡើយ៕
អត្ថបទ ៖ នរា



-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង