Connect with us

ព័ត៌មានជាតិ

មេកន្ទ្រាញជនជាតិព្នង ដឹកនាំបង្កើតអាស្រមប្រារព្ធបារមី ដើម្បីអភិរក្សប្រពៃណីដូនតា

បានផុស

នៅ

បងប្អូនជនជាតិដើមភាគតិចព្នងនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាង២៥០គ្រួសារ បាននាំគ្នារៀបចំបង្កើតអាស្រមបារមី ប្រារព្ធប្រពៃណីសម្រាប់ធ្វើចិត្តឱ្យស្ងាប់ បង្ហាញឱ្យកូនចៅអ្នកបន្តវេនប្រតិបត្តិដើម្បីសុំសេចក្តីសុខចម្រើន រស់នៅក្នុងភូមិឃុំរបស់ពួកគាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេត កាល មេកន្ត្រាញជនជាតិព្នងដឹកនាំអភិរក្សប្រពៃណីបានបញ្ចាក់ថា ការគោរពដូនតាតាមប្រពៃណីរបស់ជនជាតិព្នងមានដូចជាបងប្អូនជនជាតិ,គ្រឹង,គួយ,កាវែត ,ទំពួន ,ព្រៅ.ខិ, លន់,មិល , ស្ទៀង ,ចារាយ , ក្រោល, កាចក់ , ព័រ, ខោញ,ថ្មន , ស្អូច , ដែលមានកំពុងរស់នៅខេត្តស្ទឹងត្រែងបានផ្លាស់ប្តូរទំលាប់ច្រើន តែប្រពៃណីសែនព្រេនដូនតា នៅបន្តអភិរក្សមិនបោះបង់ចោលនោះទេ ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗបន្តវេន។

លោកបន្តថា ការអភិរក្សទំនៀមទំលាប់នេះបងប្អូនជនជាតិព្នងបានប្រមូលផ្តុំគ្នារៀបចំធ្វើទីតាំងអាស្រម សម្រាប់ប្រារព្ធពិធីសែនព្រេនចំពោះម្ចាស់ទឹកដីសុំឱ្យបារមី ផ្តល់សេចក្តីសុខចម្រើន និងបានបង្ហាញពីរបៀបរបបនៃការរស់នៅរបស់ចាស់ទុំ ឱ្យកូនចៅគោរពប្រតិបត្តិតាមធ្វើប្រពៃណីជនជាតិ។

លោក ជ្រោយ ញ៉ុង ជនជាតិព្នងនៅឃុំក្បាលរមាសបានបញ្ចាក់ថា ប្រពៃណីនេះចាស់ទុំជនជាតិនឹងដឹកនាំកូនចៅឱ្យរួមគ្នាអនុវត្តតាម ដើម្បីបង្ហាញការដឹងគុណដល់ដូនតា ការរស់នៅក្នុងគ្រួសារត្រូវដឹងគុណចំពោះឳពុកម្តាយ។ លោកបន្តថាមួយវិញទៀត នៅក្នុងស្រុកទេស ត្រូវឱ្យកូនចៅគោរពចាស់ទុំ ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រូបង្រៀន ដើម្បីធ្វើជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ទោះបីថាមានអំបូរខុសគ្នាយ៉ាងណាក៍ដោយ ។

លោក ប៉ែន សុបុល មេឃុំក្បាលរមាស បានសាទរចំពោះការយល់ដឹងបែបនេះ ព្រោះបងប្អូនជនជាតិយើងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងរៀបចំតំបន់រស់នៅប្រកបដោយភាពសុខដុមរម្យនាស្ថិតនៅក្រោមដំបូលសុខសន្តិភាពតែមួយ និងគ្មានការរើសអើងអ្វីឡើយ ។

លោកសំណូមពរទៅបងប្អូនយើងទាំងអស់ត្រូវបន្តបង្កើនការសាមគ្គីភាពគ្នាឱ្យកាន់តែល្អជាងនេះ ដើម្បីរួមគ្នាអភិវឌ្ឍមូល​ដ្ឋានរស់នៅឱ្យកាន់តែមានភាពរីកចម្រើនឡើងបន្ថែមទៀត ព្រោះបច្ចុប្បន្នអាជ្ញាធរស្រុក ខេត្ត បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វបែបយ៉ាង នៅក្នុងមូលដ្ឋានរបស់យើង មានទាំងសាលារៀន.វត្តអារាម, មណ្ឌលសុខភាព.ផ្លូវ,ទឹក​.ភ្លើង.​ជាដើម ។

សូមបញ្ជាក់ថា បងប្អូនជនជាតិព្នងបានមករស់នៅទីតាំងភូមិក្បាលរមាសថ្មីនេះរយៈពេលជិត១០ឆ្នាំមកហើយទើបនៅឆ្នាំ២០២៣នេះពួកគាត់បានពង្រឹងការអភិរក្សប្រពៃណីតាមរយៈការរៀបចំទីតាំងអាស្រមបារមីនៅក្នុងភូមិទុកឱ្យកូនចៅបានមកបន់ស្រន់សុំសេចក្តីសុខចម្រើននៅមុនរដូវចូលឆ្នាំជារៀងរាល់ឆ្នាំតរៀងទៅ ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម