Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ នឹង​ដាំ​ដើមឈើ​កណ្តាល​ទ្រូង​ផ្លូវ ការពារ​ចាំ​ភ្នែក​អ្នកដំណើរពេលយប់

បានផុស

នៅ

ផ្លូវ​ក្រវាត់ក្រុង​ទី ៣ ដែល​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែ​ឧសភា​នេះ នឹង​មាន​ការ​ដាំ​ដើមឈើ​បន្ថែម​ដើម្បី​សម្រួល​ការ​បើកបរ​បញ្ច្រាស​ទិស​គ្នា​​នៅ​ពេល​យប់។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ សាងសង់​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​ កំណាត់​ផ្លូវ​វាង​ក្រុង​ប្រវែង​ជាង ៥០ គីឡូម៉ែត្រ​​នេះ នឹង​​មាន​ដាំ​ដើមផ្កា​ឬដើមឈើ​បន្ថែមកណ្តាលទ្រូង​ផ្លូវ​ ដើម្បី​សម្រួល​ការ​បើកបរ​ពេល​យប់ព្រលប់​​កុំ​ឲ្យ​ចាំ​ភ្នែក ពេលបើក​បរបញ្ច្រាស​ទិស​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ថែម​ថា ពេលដាំដើមឈើ​នេះ​នឹង​បែង​បែងចែក​កម្លាំងទទួល​ខុសត្រូវ ធ្វើ​ឲ្យ​បាន​ច្បាស់លាស់ ​​រវាង​មន្ទីរ​សាធារណការ​ខេត្ត​កណ្តាល​ និង​រាជធានី​ភ្នំពេញ​​មិន​ឲ្យ​ដូច​ករណី​ផ្លូវ​ជាតិ​លេខ ៣ ដោយសារ​ខ្វះ​ការ​ថែទាំ​​ ខ្វះ​ការ​ទទួល​ខុស​ត្រូវ​បាន​ងាប់​អស់​ ហើយ​​ដែល​ត្រូវ​ប្រើប្រាស់​ថវិកា​ដាំ​ឡើង​វិញ។

គួរបញ្ជាក់ថា ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ មាន​ប្រវែង ៥៣ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​សាងសង់​ជាង ២៧៣ លាន​ដុល្លារ​អាមេរិក។ ជា​ផ្លូវ​យុទ្ធសាស្រ្ត​សម្រាប់រាជធានី​ភ្នំពេញ ដែល​តភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោក​រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល អះអាង​ថា ​ផ្លូវ​ក្រវាត់ក្រុង​ទី ៣ នៅ​មិនទាន់ក្លាយ​ជា​ផ្លូវក្រវាត់ក្រុង​ពេញលេញទេ។ ដើម្បី​ក្លាយ​ជា​ផ្លូវ​ក្រវាត់ក្រុង​ពេញលេញ ត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គពីរទៀត​ដែលរដ្ឋាភិបាល​គ្រោង​ស្នើ​ទៅ​មិត្តចិន​ដើម្បីតភ្ជាប់​បង្កើតបណ្តាញ​ផ្លូវ​ដ៏​មាន​សារសំខាន់នេះ​ឲ្យ​ក្លាយជា​ផ្លូវ​ក្រវាត់ក្រុ​ងពេញលេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម