ព័ត៌មានជាតិ
ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា
Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីនដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា ដែលនេះជាជម្រើសដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់សហគ្រិនទាំងឡាយ។
លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រង នៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា «យើងចង់ចូលទៅក្នុងឧស្សាហកម្មនេះ និងចាប់យកចំណែកទីផ្សារម៉ាស៊ីនព្រីនពីភាគីទីបី។
ម៉ាស៊ីនព្រីនដែលគ្មានម៉ាកយីហោ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់ ពីព្រោះតែគ្មាន ម៉ាកម៉ាស៊ីនព្រីនណាដែលបានធ្វើសកម្មភាពទីផ្សារយ៉ាងសកម្មនៅទីនេះទេ។
ជាងនេះទៅទៀត សហគ្រិនជាច្រើននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងផ្លាកសញ្ញា បានជ្រើសរើស ម៉ាស៊ីនព្រីន និងទឹកថ្នាំដែលគ្មានម៉ាកយីហោ ដោយពួកគាត់គិតថាជាការសន្សំសំចៃថ្លៃដើម។ ប៉ុន្តែតាមពិតទៅជម្រើសបែបនេះ នឹងនាំពួកគាត់ឲ្យជួបនឹងបញ្ហាជាច្រើនដោយសារការព្រីន និងការម៉ាស៊ីនព្រីនទាំងអស់នោះ។ គុណភាព នៃការព្រីន ក៏មិនស្តង់ដារ ហើយក៏មិនមានការធានាដែរ។
ការបញ្ចេញលក់ម៉ាស៊ីនព្រីន Epson SureColor S-Series សម្រាប់ផ្លាកសញ្ញាខាងក្នុង និងខាងក្រៅរបស់យើងនាពេលនេះ មានគោលបំណងជំរុញឲ្យសហគ្រិនកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀតចំពោះម៉ាស៊ីនព្រីន និងទឹកថ្នាំ ម៉ាក Epson។ ផលិតផលរបស់យើងសន្យាថា នឹងជួយពួកគាត់ឲ្យចំណាយតិច បង្កើនគុណភាព និងពង្រីកវិសាលភាព នៃអាជីវកម្ម។ នៅពេលដែលគាំទ្រដោយផលិតផល Epson ពួកគាត់អាចផ្តោតលើការព្រីនប្រកបដោយគុណភាព និងជួយសម្រួលដល់ការព្រីនតាមលំដាប់លំដោយបានល្អ។ ពួកគាត់ក៏អាចទទួលបានការគាំទ្រដោយផ្ទាល់ពីយើងផងដែរ (សេវាកម្មក្រោយពេលលក់ពីតំណាងចែកចាយ Epson នៅកម្ពុជា)។ បច្ចុប្បន្ន Epson គឺជាម៉ាកម៉ាស៊ីនព្រីនតែមួយគត់ដែលផ្តល់ការធានារយៈពេលពីរឆ្នាំសម្រាប់ក្បាលម៉ាស៊ីនព្រីន និងម៉ាស៊ីនព្រីន»។
លោកបានបន្តថា «ក្រោយវិបត្តិ Covid សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។ វិស័យទេសចរណ៍ ដូចជាការប្រើប្រាស់ក្នុងស្រុក ស្ទុះងើបឡើងវិញ។ អាជីវកម្មជាច្រើនបានចាប់ផ្ដើមធ្វើសកម្មភាពទីផ្សារផងដែរ។ ឧស្សាហកម្មម៉ាស៊ីនព្រីនខ្នាតធំរបស់កម្ពុជា ហាក់មានតម្រូវការកាន់តែច្រើន។ ដូច្នេះ ប្រតិបត្តិករជាច្រើនបានងាកទៅរកម៉ាស៊ីនព្រីនឌីជីថល ដោយសារតែឧបករណ៍ទាំងនេះអាចឲ្យពួកគាត់ផ្ដោតលើការព្រីនប្រកបដោយគុណភាពក្នុងបរិមាណតូចជាងមុនជំនួសឲ្យការផលិតទ្រង់ទ្រាយធំ»។
ម៉ាស៊ីនព្រីន SureColor S-Series 64 អ៊ីង បានចេញលក់នៅទីផ្សារកម្ពុជា។ ម៉ូឌែលទាំងពីរ S40670 និង S80670 គឺល្អឥតខ្ចោះសម្រាប់ការព្រីនផ្លាកសញ្ញា កាដូ ក្រាហ្វិករថយន្ត និងទីផ្សារផលិតឡើងវិញនូវស្នាដៃសិល្បៈដ៏ល្អជាច្រើនទៀត។ S40670 ដំណើរការជាមួយនឹងទឹកថ្នាំ Eco Solvent ចំនួនបួនពណ៌គឺ ខៀវ ស្វាយ លឿង និងខ្មៅ។ ចំណែកឯ S80670 វិញ បង្ហាញជូននូវពណ៌ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយខ្ចី ខ្មៅស្រាល ទឹកក្រូច ក្រហម និងស (ប្រាក់លោហធាតុ)។ ម៉ូឌែលទាំងពីរនេះ មានប្រសិទ្ធភាពណាស់ក្នុងការព្រីន។ បច្ចេកវិទ្យា Precision Dot អាចកាត់បន្ថយការប្រើប្រាស់ខ្សែ ហើយព្រីនបានលឿន ដូចទៅនឹងការតម្រឹម និងការរៀបចំឧបករណ៍ដោយស្វ័យប្រវត្តិរបស់ម៉ាស៊ីនដែលអនុញ្ញាតឲ្យមានការផ្លាស់ប្ដូររវាងប្រភេទឧបករណ៍បានលឿនជាងមុនដូច្នោះដែរ។
ការសម្អាតក្បាលព្រីនដោយស្វ័យប្រវត្តិក៏មាននៅនឹងកន្លែងផងដែរ ជាមួយនឹងប្រព័ន្ធចរាចរខ្យល់រក្សាម៉ាស៊ីនសម្អាតក្បាលព្រីនសម្រាប់ដំណើរការបន្ថែមបានយ៉ាងល្អ។ ម៉ាស៊ីនព្រីនទាំងនេះ បានចេញលក់ក្នុងទីផ្សារជាមួយនឹងភាពធន់ខ្លាំងជាងមុនផងដែរ ដោយសារវាមានមុខងារប្រសើរឡើងសម្រាប់ការការពារការខូចខាតក្បាលព្រីន។ ជាពិសេស ម៉ាស៊ីនព្រីន S80670 បានបំពាក់នូវក្បាលព្រីន Thin Film Piezo PrecisionCore ដែលជួយបង្កើនល្បឿនទ្វេដងឯណោះ។ នេះជាក្បាលព្រីនដ៏អស្ចារ្យ ដែលអាចដំណើរការនៅសីតុណ្ហភាពទាបជាងម៉ាកអ្នកដទៃ។
ម៉ាស៊ីនព្រីនថ្មីទាំងពីរម៉ូឌែលនេះ ដំណើរការជាមួយនឹងទឹកថ្នាំ Ultrachrome GS3 Solvent Ink ស្ងួតលឿន ដែលផ្តល់នូវភាពរស់រវើក ភាពធន់ និងភាពស៊ីគ្នាជាមួយនឹងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ដោយសារតែទឹកថ្នាំមានជាសារធាតុរំលាយអេកូ ដូច្នេះ វាមិនធ្វើឲ្យប៉ះពាល់ចំពោះបរិស្ថានឡើយ។ វាគ្មានក្លិន និងគ្មានជាតិនីកែលដែលបង្កគ្រោះថ្នាក់ឡើយ។
សហគ្រិនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីម៉ូឌែល និងគុណភាព នៃម៉ាស៊ីនព្រីនទាំងអស់នេះបាន ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នៅ Factory Phnom Penh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd។
គួរបញ្ជាក់ថា Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្ដោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឲ្យជីវិតរស់នៅ និងជួយពិភពលោកឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្ដោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត រូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ global.epson.com/។
ចំណែកក្រុមហ៊ុន Epson Singapore ចាប់តាំងពីឆ្នាំ ១៩៨២ មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្ដាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្ដាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង ១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមាន ហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្ដល់ដំណោះស្រាយ ចំនួន ៧ និងរោងចក្រផលិតកម្មចំនួន ៧។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ epson.com.sg/។
រីឯក្រុមហ៊ុន Epson Thailand ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារ នៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃ គឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសវៀមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្ដាញចែកចាយចំនួន ១៧០ នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្ដមភាពរបស់ខ្លួននៅក្នុងផលិតផល និងសេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១២ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?