Connect with us

ព័ត៌មានជាតិ

ផ្លូវ​ល្បឿន​លឿន​ទៅ​ខេត្ត​សៀមរាប បញ្ចប់​សិក្សា​ខែ​កញ្ញា​ ឈាន​ចរចា​បើក​ការដ្ឋាន​​សាងសង់​

បានផុស

នៅ

ផ្លូវ​ល្បឿន​លឿន​ទី ៣ ទៅ​ខេត្ត​សៀមរាប នឹង​បញ្ចប់​ការ​សិក្សា​នៅ​ខែ​​កញ្ញា​នេះ ដើម្បី​​ឈាន​ទៅ​ចរចា​បើក​ការដ្ឋាន​​សាងសង់​​។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មានក្នុងពេល​ចុះពិនិត្យ​ការ​សាងសង់​ផ្លូ​វក្រវាត់ក្រុង​ទី ៣ កាលពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្តសៀមរាប កំពុង​បោះជំហាន​ទៅមុខ​​ហើយ​នឹង​​បញ្ចប់​ការ​សិក្សា​​នៅ​ខែកញ្ញា​នេះ​។​

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា ការ​​ព​ន្លឿ​នការ​សិក្សា​ឲ្យ​ចប់សព្វគ្រប់​ ដើម្បី​ឈានទៅ​ចុះហត្ថលេខា​​ដំណើរការ​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់​។

​​ការ​ជំរុញ​ឲ្យ​ចេញ​រូបរាង​ផ្លូវ​ល្បឿន​លឿន​ទៅ​សៀមរាប​​ ក៏​ដើម្បី​​តភ្ជាប់​ប៉ូល​សេដ្ឋកិច្ចសំខាន់ ២ គឺ​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ ដើម្បី​ជំ​រុញ​កំណើនការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

ថ្លែង​នៅ​ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់​ស្ថានីយបញ្ចូលថាមពល​យានយន្តអគ្គិសនី និង​ពិធីប្រគល់-ទទួល​យានយន្ត​អគ្គិសនី នៅទីស្ដីការក្រសួង​កាល​ពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២២ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន​បាន​បញ្ជាក់ថា​ មាន​ក្រុមហ៊ុនចំនួន ៤ បាន​ដាក់​ពាក្យស្នើ​សុំ​សិក្សា​គម្រោង​សាងសង់ផ្លូវ​ល្បឿនលឿន​ពីភ្នំពេញ​ទៅសៀមរាប។

​បើ​តាម​អ្នក​វិភាគសេដ្ឋកិច្ច​ជឿជាក់ថា គម្រោង​ផ្លូវល្បឿនលឿន​ទៅ​ខេត្ត​សៀមរាបមិន​ត្រឹម​តែជួយ​ជំ​រុញ​កំណើនភ្ញៀវទេសចរ​ទៅ​លេង​ខេត្ត​សៀមរាប ក៏នឹង​ប្រែក្លាយ​ខេត្ត​ទេសចរណ៍សំបូរ​​ប្រាសាទ​បុរាណ​នេះ​​ជាតំបន់ឧស្សាហកម្ម​ដ៏​ធំ​ផង​ដែរនៅ​ពេល​អនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម