Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ម៉ី កល្យាណ បកស្រាយពីមូលហេតុដែលជម្លោះនៅអឺរ៉ុប កើតមានច្រើនជាងនៅអាស៊ី

បានផុស

នៅ

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិតាមរយៈវេទិកាជជែកពិភាក្សាពិសេសរបស់«កម្ពុជាថ្មី»កាលពីថ្ងៃអង្គារ បានបកស្រាយអំពីបញ្ហាជម្លោះ និងសង្គ្រាម ដែលភាគច្រើននៅតំបន់អឺរ៉ុប​ តែងតែកើតមានច្រើនជាងតំបន់អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបកស្រាយរបស់លោកបណ្ឌិតបែបនេះ ស្របពេលដែលបច្ចុប្បន្ននេះ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយរយៈពេល១ឆ្នាំមកហើយ ប៉ុន្តែ មិនទាន់មានដំណោះស្រាយណាមួយដែលអាចបញ្ចប់ជម្លោះមួយនេះបានឡើយ។ ចំណែក នៅក្នុងតំបន់អាស៊ីវិញ មានសន្តិភាពពេញលេញ គ្មានបុព្វហេតុណាមួយបង្កឱ្យមានសង្គ្រាមកើតឡើងដូចនៅក្នុងតំបន់អឺរ៉ុបនោះទេ។

លោកបណ្ឌិត ម៉ី កល្យាណ បានលើកឡើងថា ក្នុងបទពិសោធដែលលោករស់នៅក្នុងប្រទេសអ៉ីតាលី២០ឆ្នាំ​ លោកឃើញថា ជនជាតិអឺរ៉ុបភាគច្រើនរស់នៅជាលក្ខណៈបុគ្គលច្រើនជាងភ្ជាប់ខ្លួនជាមួយសង្គម។ មួយវិញទៀត អឺរ៉ុបមានទិន្នាការ និងការគិតខុសពីប្រទេសនៅក្នុងតំបន់អាស៊ី។ រីឯ តំបន់អាស៊ីវិញ ចូលចិត្តរស់នៅក្នុងសង្គមច្រើន ភ្ជាប់ខ្លួន និងមានទំនាក់ទំនងក្នុងសង្គមជាប់ជានិច្ច ព្រមទាំងបង្កើតមិត្តភាពជាមួយគ្នា និងបរទេសបានច្រើនផងដែរ។

បើក្រឡេកមកមើលសម្ព័ន្ធមិត្តរវាងកម្ពុជា និងចិនវិញ គឺកើតមានជាយូរណាស់មកហើយ ចិនក៏បានជួយវិនិយោគ និងអភិវឌ្ឍន៍ទៅលើវិស័យនានានៅក្នុងកម្ពុជាឱ្យមានភាពរីកចម្រើន និងកំពុងបំពេញបន្ថែមនូវតម្រូវការដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ម៉ី កល្យាណ។

លោកបណ្ឌិត ម៉ី កល្យាណ បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាមានសម្ព័ន្ធភាពស្អិតរមួតជាមួយប្រទេសចិនយ៉ាងណាក្តី ក៏កម្ពុជា នៅតែប្រកាន់ជំហររបស់ខ្លួនជាប់ជានិច្ចក្នុងការរក្សា និងបង្កើតទំនាក់ទំនងជាមួយប្រទេសដទៃទៀតលើសកលលោក ដោយប្រកាន់យក “ចម្រើន ប្រយោជន៍ និងសេចក្តីសុខ” ដើម្បីកសាងប្រទេសឱ្យមានភាពរីកចម្រើន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ៥ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ១២ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ២០ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម