Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ៥ លែងកកស្ទះ ក្រោយដាក់ឱ្យប្រើប្រាស់​ស្ពានអាកាសឬស្សីកែវ

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ លែងមានការកកស្ទះដូចមុនទៀតហេីយ ក្រោយពីស្ពានអាកាស​ឬស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវបានស្ថាបនាស្ទើតែរួចរាល់១០០ភាគ ហើយត្រូវបានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតជាគោលការណ៍ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ននាថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេបានមើលឃើញថា នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនស្ទះចរាចរណ៍។

រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្រ្តី បានដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសឬស្សីកែវ។

ស្ពានអាកាសនេះ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី​៣១​ខែមករាឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជិតរួចរាល់។

គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន​១៥ ខែ ពោលគឺឲ្យហើយនៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕

អត្ថបទ៖​ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម