Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ មន្ត្រីគ្រប់រូប ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ស្ថាប័ន ក្នុងយុគសម័យឌីជីថល

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​ថា មន្ត្រី​គ្រប់រូប​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួនឯង ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ស្ថាប័ន​ក្នុង​យុគសម័យ​ឌីជីថល​ស្របតាម​ការ​ចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី អបអរសាទរ​ពិធី​រំលឹក​ខួប​ទី ១១២ ទិវា​អន្តរជាតិ ៨ មីនា ឆ្នាំ ២០២៣ ក្រោម​មូលបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍន៍​ក្នុង​យុគសម័យ​ឌីជីថល​» នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ព្រឹក​ថ្ងៃ​ពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ១ ខែ​មីនា ឆ្នាំ ២០២៣។

លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ ការ​នឹករលឹក និង​ផ្ញើ​នូវ​សារ​ជូនពរ​សព្ទសាធុការពរ​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព។

លោកជំទាវ​បាន​បន្ត​ទៀត​ថា ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ ២០២៣ គឺ​គោល​បំណង​បន្ត​រំលេច​ពី​តម្លៃ​ពី​ការ​ចូលរួម​របស់​ស្ត្រី​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ក៏ដូចជា​កំពុង​ចូល​យ៉ាងសកម្ម​ក្នុង​ការ​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ ក្នុង​ភាពជា​ដៃគូ ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ស្ត្រី និង​បុរស នឹង​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធ ជាមួយ​ប្រជាពលរដ្ឋ នៃ​បណ្ដា​ប្រទេស​នានា ទាំង​ក្នុង​តំបន់ និង​សកលលោក ជាពិសេស​នៅ​ក្នុង​យុគសម័យ​ឌីជីថល និង​នៅ​ក្នុង​របៀបវារៈ​ស្ដារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​វិបត្តិ​កូវីដ-១៩ ក៏ដូចជា​ការ​កសាង​ភាព​ធន់ ភាព​រឹងមាំ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ លោកជំទាវ​ក៏បាន​ស្នើ​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា នារី​គ្រប់រូប ត្រូវ​តែ​បន្ត​ការ​សិក្សា រៀន​សូត្រ និង​ស្វែងយល់​បន្ថែម​ទៀត​លើ​បច្ចេកវិទ្យា ក្នុង​ការ​ពង្រឹង​សមត្ថភាព ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ស្ថាប័ន ដោយសារតែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​មានការ​រីក​ចម្រើន​ឡើង​ឥត​ឈប់ឈរ និង​មាន​វិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម