ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា៖ ការប្រជែងអំណាចបាននាំឲ្យប្រទេសនានាកែយុទ្ធសាស្ត្រ និងជំហររបស់ខ្លួន
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាត់ទុកការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិក និង ចិនបានផ្ដល់ផលលំបាកដល់បណ្ដាប្រទេសដទៃជាច្រើនក្នុងការកែប្រែយុទ្ធសាស្ត្រ និងការប្រកាន់ជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងស្ថានភាពផង និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួនផង។

ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែមីនា លោក ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបានបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងមានភាពស្មុគស្មាញ។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ការវិវត្តន៍នេះបាននាំមកការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយគ្រោះថ្នាក់ទាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការវិវត្តន៍ទាំងនេះបានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគស្មាញរវាងមហាអំណាចធំទាំង២ គឺអាមេរិក និងចិន។ ត្រង់ចំណុចនេះ ប្រមុខការទូតកម្ពុជា បានអះអាងថា ការប្រកួតប្រជែងរវាងមហាអំណាចនេះ បានបង្កើតឲ្យមានស្ថានភាពដ៏លំបាកដល់បណ្ដាប្រទេសដទៃទៀតក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់ជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ