Connect with us

ព័ត៌មានជាតិ

ថៃ ផ្ដល់​អាហារូបករណ៍​​ ៦៨ កន្លែង ដល់​និស្សិត​បរទេស​​ក្នុង​​ឆ្នាំ​សិក្សា ​២០២៣​

បានផុស

នៅ

​ក្រសួង​ឧត្ដមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍ នៃ​ប្រទេស​ថៃ (MHESI) ​នឹង​​ផ្តល់​អាហារូបករណ៍​ចំនួន ៦៨​កន្លែង ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់​បណ្ឌិត ​សម្រាប់​ឆ្នាំ​សិក្សា​២០២៣-២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ឧត្ដម​សិក្សា​ វិទ្យាសាស្ត្រ​ ស្រាវជ្រាវ​ និង​នវានុវត្តន៍ នៃ​ប្រទេស​ថៃ​ (MHESI) ដោយ​មាន​ការ​សហការ​ជា​មួយ​បណ្ដា​សាកលវិទ្យាល័យ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​​ចំនួន ១២​សម្រេច​ផ្ដល់​អាហារូបករណ៍​ចំនួន ៦៨ កន្លែង (International Program) ដល់និស្សិតសាស្ត្រាចារ្យ មហាវិទ្យាល័យ និង​សាធារណជន​ទូទៅ។

សម្រាប់​អាហារូបករណ៍​ទាំង​ ៦៨​ កន្លែង​ ​ផ្ដល់​ឱ្យ​បេក្ខជន​ដែល​មក​ពី​ប្រទេស​​​មួយ​ចំនួន​ដូច​ជា​ ប្រទេស​ឡាវ, មីយ៉ាន់ម៉ា, វៀតណាម រួម​ទាំង​កម្ពុជា​ក្នុង​កម្មវិធី ​«Thailand Scholarship ( Year 2023) សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត​​ ឆ្នាំ​សិក្សា​២០២៣-២០២៤​»។

សម្រាប់​អត្ថប្រយោជន៍​ដែល​សិស្ស​ និស្សិត បេក្ខជន អាច​ទទួល​បាន​ពី​អាហារូបករណ៍ ដោយ​ខាង​ភាគី​ត​ថៃនឹង​​រ៉ាប់រង​ទៅ​លើ​ថ្លៃ​សិក្សា, ប្រាក់​អាហារូបករណ៍​ប្រចាំ​ខែ, ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ, ការ​ស្នាក់​នៅ​ និង​ការ​ធានារ៉ាប់​រង​គ្រោះថ្នាក់ និង​សុខ​ភាព​ជាដើម។

ព័ត៌មានបន្ថែម​ពី​កម្មវិធី​អាហារូបករណ៍​ខាង​លើ ក៏​ដូច​ជា​ការ​ណែនាំ​ពី​ការ​បំពេញ​សំណុំ​បែប​បទ និង​តារាង​បញ្ជី​កម្មវិធី​អាហារូបករណ៍ (Application Guideline and List of Scholarship Program) អាច​ចូល​តាម​រយៈ​លីង http://bit.ly/3wsAGIN ឬ​ស្កេន QR code ​ និង​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២៣ ខាង​មុខ​នេះ។ សម្រាប់​ព័ត៌មាន​លម្អិត អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ+6626105423 ឬ​អ៊ីមែល​ [email protected] 9 da.។

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម