ព័ត៌មានជាតិ
អាជ្ញាធរយករថយន្តពន្លត់អគ្គិភ័យដឹកទឹកស្រោចដើមឈើអមសង្ខាងផ្លូវ
អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានសម្រេចចិត្តយករថយន្តពន្លត់អគ្គិភ័យដឹកទឹកយកទៅស្រោចដើមឈើដែលបានដាំនៅអមសង្ខាងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងនៅរសៀលថ្ងៃទី ១ ខែមីនានេះថា ដោយអនុវត្តតាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅលោកបានដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅធ្វើពលកម្មប្រមូលសំរាម និងយករថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ២៤ លើ ២៤ម៉ោងនៅសាលាខណ្ឌដឹកទឹកមកស្រោចដើមឈើដែលបានដាំដុះកន្លងមកឲ្យរស់លូតលាស់ហើយដើមឈើដែលដាំអមសង្ខាងផ្លូវជាតិលេខ១ចាប់ពីសង្កាត់និរោធដល់សង្កាត់ក្បាលកោះព្រំប្រទល់ស្រុកកៀនស្វាយខេត្តកណ្តាលនេះគឺប្រភេទដើម (សាគូរ៉ា) ទាំងអស់។

លោកនាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានសំណូមពរដល់អាជ្ញាធរសង្កាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១ជួយថែទាំដើមឈើដែលសាលាខណ្ឌបានដាំដើម្បីឲ្យដុះលូតលាស់ល្អនិងជាម្លប់សម្រាប់ឲ្យអ្នកដំណើរបានឈប់ជ្រកក្រោមកំដៅថ្ងៃ។ ហើយជាងនេះគឺសូមបងប្អូនជួយទុកដាក់សំរាមមុខផ្ទះឲ្យបានត្រឹមត្រូវ ចៀសវាងដាក់ចោលហើយពេលខ្យល់បោកបក់នាំឲ្យហើរប្រសេចប្រសាចពេញលើដងផ្លូវនោះ។ ព្រោះផ្លូវជាតិលេខ១សម្បូទៅដោយភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅប្រទេសវៀតណាម៕

អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?