Connect with us

ព័ត៌មានជាតិ

ក្តៅៗ រដ្ឋាភិបាល​លុប​ចោល​​ដី​ដោះដូរ​​​បឹង​តាមោក ២០ ហិតា សង់ប​ញ្ជាការ​ដ្ឋាន​ទៅ​ឯកជន

បានផុស

នៅ

រដ្ឋាភិបាល​តាម​រយៈ​ទីស្តីការគណៈរដ្ឋមន្រ្តី​ បាននិរាករណ៍​លើ​ការ​ដោះដូរ​ដី​សម្រាប់សាងសង់​ទី​បញ្ជា​ការដ្ឋាន​ស្រាលទំហំ ២១,៧ ម៉ែត្រ គុណនឹង ៤២ ម៉ែត្រកម្ពស់ ៣ ជាន់ ជាមួយ​ការ​កាត់ផ្ទៃ​បឹង​តាមោក (បឹង​កប់ស្រូវ) ២០ ហិតា ទៅលោក​លន់ ហាក់ និង​អ្នក​ស្រី ឈុន ចាន់ធី​ ស្ថិត​នៅសង្កាត់ស្រះចក ខណ្ឌ​ដូនពេញ។

ការ​និរាករណ៍នេះ ក្រោយ​សជណចុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាល បាន​កាត់ផ្ទៃបឹងតាមោក​២០​ហិកតា ប្រគល់ទៅឲ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។

បើតាមសជណមុន​និរាករណ៍ រដ្ឋាភិបាលមិនមែនប្រគល់ផ្ទៃបឹងតាមោក២០ហិកតាឲ្យទៅលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ទទេៗនោះទេ គឺមានការដោះដូរជាមួយគ្នា ដោយរដ្ឋាភិបាល ប្រគល់ផ្ទៃបឹងតាមោក​២០​ហិកតា ហើយអ្នកទាំង២ ប្រគល់ដីរបស់ខ្លួនដែលមានទំហំជាង១,៥ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរដ្ឋាភិបាលវិញ។

លើសពីនេះ ក៏​ត្រូវចំណាយថវិកាផ្ទាល់ខ្លួន សង់អគារទីបញ្ជាការមួយ ដែលមានទំហំ២១,៧ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ នៅលើផ្ទៃដីជាង១,៥ពាន់ម៉ែត្រការ៉េនោះ ជាមួយនឹងការបំពាក់សម្ភារបរិក្ខារចាំបាច់នានា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម