Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត​បាន​អបអ​រសាទរ​ដែល​ក្រុង​កំពត​ទទួល​បាន​ពានរង្វាន់​ទីក្រុង​ស្អាត​រំដួល​បី​ទង

បានផុស

នៅ

ប្រជាពលរដ្ឋ​ខេត្ត​កំពត​បាន​សាទរ​យ៉ាង​ខ្លាំង​ហើយ​និង​បាន​សម្តែង​សេចក្តី​ត្រេកអរ ដែល​ក្រុង​កំពត​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង ជា​លើក​ទី​៣ នេះហើយ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​បាន​បន្ត​ប្តេជ្ញា​ចូលរួម​រក្សា​កំណត់ត្រា​នេះ នៅ​ពេល​អនាគត​ទៀត ប្រជាពលរដ្ឋ​ខេត្តកំពត​បាន​យល់ថា​ឱ្យតែ​ ​ទីក្រុង​ស្អាត​និង​អាចជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចូល​មកលេង​កម្សាន្ត​កាន់តែច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និស្សិត​នៅ​សាកលវិទ្យាល័យ ស៊ី​យូ​អេស (CUS)​សាខា​ខេត្តកំពត បាន​សាទរ​យ៉ាងខ្លាំង ហើយ​បាន​សម្តែង​នូវ​សេចក្តីត្រេកអរ ដែល​ក្រុង​កំពត បានទទួល​ពានរង្វាន់​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង់ ជា​លើក​ទី​៣​។​

​ប្រជាពលរដ្ឋ​បានបង្ហាញ​អំពី​ការយកចិត្តទុកដាក់ របស់​អាជ្ញាធរ ហើយ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ​នៅ ក្នុងការ​ថែរក្សា អនាម័យ កាកសំណល់​ជាការ​គ្រប់​គ្រង់ របស់​បរិស្ថាន​និង​ការតុបតែង កែលម្អ​ឱ្យមាន​សោភ័ណភាព​ក្រុង​កំពត ជាទី​ក្រុង​ស្អាត ផ្ការំដួល​ទង ហើយ​នៅតាម​លំនៅដ្ឋាន អាហា​រដ្ឋា​ន ម៉ា​ត ឬ​ផ្សារ​ជាដើម ដែល​ធ្វើ​ឲ្យ​ក្រុង​កំពត​មាន​សុភ័ណ​ភាព​បាន​ស្អាត​ជាង​មុន​។​

​កញ្ញា ទី វើ​រ អ្នកលក់​ផ្លែឈើ​កៀប​ស្រស់ នៅ​វិថី​ម្ហូបអាហារ​ក្រុង​កំពត បានបង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ដែរ​ថា កញ្ញា​សប្បាយចិត្តរ បាន​ចូលរួម​អប់អរសាទរ ដែល​ក្រុង​កំពត​រៀបចំ​បានល្អ និង​ជាប់​ចំណាត់ថ្នាក់ ជាទី​ក្រុង​ស្អាត​ផ្ការំដួល​បី​ទង​។

​ប្រជាពលរដ្ឋ​បាន​បន្តថា សំរាម​កើតចេញពី​មនុស្ស ឬ​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​យើង​ត្រូវ​បន្តទៅ​អាណត្តិ​ក្រោយៗ​ទៀត​ដូច្នេះ​ដើម្បី​រក្សា​កំណត់ត្រា​នេះ ប្រជាពលរដ្ឋ​បានស្នើ​ទៅដល់​ពលរដ្ឋ​គ្រប់រូប​ផ្សេងទៀត​សូម​ចូលរួម​ថែទាំ និង​យក​សំរាម​មក​ទុកដាក់​នៅក្នុង​ធុង​ឬ​ថង់​ឲ្យ​បានល្អ​ប្រើ​សើរ​ជា​ថែមទៀត​។​

​លោក លាង រឿន​សុធី អភិបាលក្រុង​កំពត បាន​ប្រាប់​ឲ្យ​ដឹងថា ខេត្តកំពត​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង ៣​អាណត្តិ​ ​មកហើយ ហើយ​ការទទួល​ពានរង្វាន់​នេះ ក៏ដោយ​សារ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​អាជ្ញាធរ មន្ទីរ​អង្គភាព​ជំនាញ ប្រជាពលរដ្ឋ សេវាករ អាជីវករ​ជាដើម និង​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុងការ​ថែរក្សា​សម្អាត​បរិស្ថាន អនាម័យ និង​សេស​ការ​ទុកដាក់​សំរាម​ជាដើម ស្រប​ពេលដែល​រដ្ឋបាល​ខេត្តកំពត​ដែល​កំពុងតែ​សម្រុក​កែលម្អ​ក្រុង​កំពត​ឲ្យ​មាន​សោភ័ណភាព​កាន់តែ​ស្អាត​ជាង​មុន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មកលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​ផងដែរ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម