ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ស្ត្រីក្នុងគ្រប់វិស័យពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ ក្នុងយុគសម័យឌីជីថល
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ស្ត្រីក្នុងវិស័យនានាជាច្រើន ក្នុងនោះមានវិស័យសារព័ត៌មានផងដែរ ពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ ក្នុងយុគសម័យថ្មីពិសេសឌីជីថលនេះតែម្ដង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន និងអបអរសាទរខួបទី ១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។

លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកា នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលបានបំពេញការងារបានយ៉ាងល្អ និងទទួលបានគួរជាទីមោទនក្នុងរយៈកាលកន្លងមក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ដោយសារតែបច្ចុប្បន្ននេះបច្ចេកវិទ្យាព័ត៌មានវិទ្យាមានភាពទំនើប ព្រោះថា សម័យឌីជីថលនេះ អាចឲ្យយើងទាំងអស់គ្នា អាចដឹងអំពីព្រឹត្តិការណ៍កើតមានជុំវិញពិភពលោកក្នុងពេលវេលាពិតប្រាកដ នៅលើអេក្រង់កុំព្យូទ័រ ឬ ទូរសព្ទ ត្រឹមតែពេលត្រឹមមួយវិនាទីប៉ុណ្ណោះ។ ស្ត្រីក្នុងវិស័យព័ត៌មាន ពិតជាមានសារៈសំខាន់ ចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យឌីជីថល ត្រូវរួមគ្នាផលិតនូវព័ត៌មានពិត និងមានភាពឆាប់រហ័ស ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់តែម្ដង៕
អត្ថបទ ៖ វិមាន




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍