Connect with us

ព័ត៌មានជាតិ

អង្គការទស្សនៈពិភពលោកដាក់ចេញយុទ្ធសាស្រ្ត ៥ឆ្នាំដើម្បីគាំទ្រសុខុមាលភាពកុមារកម្ពុជា

បានផុស

នៅ

អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដោយផ្តោតលើការផ្តល់ផលវិជ្ជមាន ក៏ដូចជាការគាំទ្រសុខុមាលភាពដល់កុមារប្រមាណ ៥លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ជេនេសម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោក យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើកម្រងកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ និងស្ថាប័នតំណាងរាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងដៃគូអភិវឌ្ឍន៍។ លោកនាយកប្រចាំប្រទេស បានលើកឡើងថា យុទ្ធសាស្រ្តរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា គឺបានដើរស្របជាមួយនឹងយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយតាមវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គោលបំណងនៃយុទ្ធសាស្ត្រនេះ ត្រូវបានលោក ជេនេសម៉ានូអែល បញ្ជាក់ថា គឺដើម្បីសម្រេចបានសុខុមាលភាពប្រកបដោយចីរភាពសម្រាប់កុមារកម្ពុជាចំនួនប្រមាណ៥លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុត។ លោកបានបន្ថែមថា យុទ្ធសាស្រ្តនេះ មានគោលដៅផ្តល់ផលវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់កុមារចំនួន៨៥% នៃចំនួនកុមារកម្ពុជា។

ដើម្បីឈានទៅសម្រេចឲ្យបានយុទ្ធសាស្ត្រនេះ លោក ជេនេសម៉ានូអែល បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក ក៏មានផែនការពង្រីកវិសាលភាពភូមិសាស្រ្តកម្មវិធីបន្ថែមទៀត គឺចាប់ពីចំនួន១៤ខេត្តក្នុងយុទ្ធសាស្រ្តឆ្នាំ២០១៨~២០២២ រហូតដល់ចំនួន២៣ខេត្តក្នុងឆ្នាំ២០២៣-២០២៧។ លោកបានរំពឹងថា អង្គការទស្សនៈពិភពលោក អាចបន្ថែមគុណតម្លៃសម្រាប់កម្មវិធីអភិវឌ្ឍន៍ដែលមានស្រាប់ ដែលតួយ៉ាង កម្មវិធីមនុស្សធម៌ និងកម្មវិធីកៀរគរស្វែងរកមតិគាំទ្ររបស់រដ្ឋបាលនៅថ្នាក់មូលដ្ឋាន និងដៃគូនានា។

អង្គការទស្សនៈពិភពលោក បានធ្វើការងារជិតស្និទ្ធយ៉ាងជិតស្និទ្ធិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងក្រុម សហគមន៍នៅកម្ពុជា។ អង្គការទស្សនៈពិភពលោក បានសហការជាមួយសហគមន៍ក្នុងការធ្វើឲ្យប្រសើរឡើងជីវិតរបស់កុមារកម្ពុជា ជាពិសេសកុមារងាយរងគ្រោះបំផុត តាមរយៈកម្មវិធីសំខាន់ៗចំនួន៣ គឺ កម្មវិធីអាហារូបត្ថម្ភ កម្មវិធីនៃការអប់រំ និងកម្មវិធីនៃការការពារ និងការចូលរួមរបស់កុមារ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម