Connect with us

ព័ត៌មានជាតិ

ផ្លូវ​ចូល​រមណីយដ្ឋាន​ទន្លេ​បាទី ​នឹង​បញ្ចប់​​ឲ្យ​រួច​មុន​ចូល​ឆ្នាំ​ខ្មែរ

បានផុស

នៅ

ផ្លូវ​ចូល​រមណីយដ្ឋាន​ទន្លេ​បាទី​ដែល​បាន​ផ្អាក​មួយ​រយៈ ហើយ​ទើប​តែ​​ថ្មីៗ​នេះ​មានការ​បញ្ជូន​​គ្រឿង​ចក្រ​ផ្តើម​​ដំណើរការ​ស្ថាបនា​បន្ត​ឡើង​វិញ បើ​តាម​អាជ្ញាធរ​ខេត្ត​តាកែវ​អះអាង​ថា​គ្រោង​នឹង​បញ្ចប់​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ឆ្លើយតប​សំនួរ​របស់​កម្ពុជា​ថ្មី​នៅ​ក្នុង​សន្និសីទ​នៅ​ព្រឹកនេះ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ​បាន​បញ្ជាក់​ថា កន្លងទៅ​ការកែលម្អ​ផ្លូវ​ចូល​រមណីយដ្ឋាន​ទន្លេ​បាទីជា​គម្រោង​របស់​ឯកជន ដែល​ក្រោយ​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​តំបន់​ភ្នំតាម៉ៅ ក៏​បាន​ជួយ​ស្ថាបនា​ផ្លូវ​ដើម្បី​ផ្សារ​ភ្ជាប់​គម្រោង​អភិវឌ្ឍ​របស់​ខ្លួន។ យ៉ាងណា​​ក្រោយ​គម្រោង​ដកថយ​ទៅវិញ​ ​ដំណើរការ​​សាងសង់ក៏​បានផ្អាក​នៅមេម៉ាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាល​ខេត្ត​បញ្ជាក់ថា ដើម្បី​សម្រួល​កាត់បន្ថយ​ការលំបាក​របស់ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​បន្តស្ថាបនា​ផ្លូវ​ចូលទៅ​​រមណីយដ្ឋាន​ទន្លេ​បាទី​ឡើង​វិញ​ ហើយ​គ្រោង​បញ្ចប់​​ឲ្យបាន​នៅ​មុនពិធី​​ចូល​ឆ្នាំ​ខ្មែរ។

យ៉ាងណា​មិញបើ​តាមលោកអភិបាល​ខេត្ត​ ការ​ស្ថាបនា​បន្ត​នេះ​មាន​ការ​កែ​សម្រួល​ខ្លះៗ តែ​នឹង​បញ្ចប់​តាម​ផែនការ។

ផ្លូវ​ចូល​រមណីយដ្ឋាន​ទន្លេបាទី​បាន​ផ្អាក​ជាច្រើន​ខែ ខណៈ​​កន្លែង​​ខ្លះ​ទើប​តែ​បាន​ឈូស​ឆាយ​ និង​កន្លែង​ខ្លះ​ទៀត​បាន​ចាក់​បេតុង​មួយ​ចំហៀង​។ បើ​តាម​អ្នក​ភូមិ​ប្រាប់​កម្ពុជា​ថ្មី ការ​​ផ្អាកនេះ​​ក៏​មិន​ដឹង​មូលហេតុ​ជាក់លាក់​​ គ្រាន់តែ​ដឹង​ថា​ក្រោយ​ក្រុមហ៊ុន​ឡេង ណាវ៉ាត់ត្រា ដក​ថយ​ពី​គម្រោង​អភិវឌ្ឍ​​ដី​ឡូត៍​នៅ​រមណីយដ្ឋាន​ភ្នំ​តាម៉ៅ។

កន្លងទៅអាជ្ញាធរ​ស្រុក​បាទី​បាន​ជូនដំណឹង​ពី​ការ​ស្ថាបនា​ផ្លូវខេត្ត​លេខ ១២០B ឆ្លង​កាត់ភូមិ​ទន្លេបាទី ភូមិថ្នល់​ទក្សិណ ភូមិខ្នា និងភូមិត្បែង ឃុំក្រាំងធ្នង់ ដោយ​ជួសជុល​ពង្រីក​ចាក់​ក្រាល​កៅស៊ូ (DBST) ​ប្រវែង ​​៤.៥៩០ម ចាប់​ពីចន្លោះ គ.ម ០៦+០០០ ដល់ គ.ម ១៣+៩៥០។

ផ្លូវចូល​រមណីយដ្ឋាន​ទន្លេបាទី​ជាបណ្តាញ​ផ្លូវ​ដ៏​សំខាន់​មួយ​តភ្ជាប់​​ពី​ផ្លូវ​ជាតិ​លេខ​ ២ ដល់​ផ្លូវជាតិ​លេខ ៣ មានប្រវែង​ស​រុប​ជាង ២០ គីឡូម៉ែត្រ។ បច្ចុប្បន្ន​ផ្លូវ​នេះ​មានការ​ប្រើប្រាស់​និង​ដឹកជញ្ជូនច្រើន ហើយ៏​​មាន​រថយន្ត​ធំៗ​បើក​ឆ្លង​កាត់​ជា​រៀងរាល់ថ្ងៃ ​ជាពិសេស​រថយន្ត​ដឹកសម្ភារៈទៅ​ស្ថាបនា​​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១១ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម