ព័ត៌មានជាតិ
មិនដល់ ២ សប្តាហ៍ រដ្ឋាភិបាលលុបចោលគម្រោងកាត់ដីចេញពីបឹងតាមោកសរុបជាង ៨០ ហិតា
ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃ ១៣ មករា ឆ្នាំ២០២១ បាននិរាករណ៍លើការដោះដូរដីសម្រាប់សាងសង់ទីបញ្ជាការដ្ឋានស្រាលទំហំ ២១,៧ ម៉ែត្រ គុណនឹង ៤២ ម៉ែត្រកម្ពស់ ៣ ជាន់ ជាមួយការកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ២០ ហិតា ទៅលោកលន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែលចុះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក៏បាននិរាករណ៍ការកាត់ផ្ទៃបឹងតាមោក ៦០ ហិកតា ភាគច្រើនជាដីដែលជាប់សំណើសុំគោលការណ៍ពីក្រសួង និងអង្គភាពក្នុងរដ្ឋាភិបាល ដូចជាទីស្តីការក្រសួងអភិវឌ្ឍនន៍ជនបទ និងការផ្ទេរ ឬដោះដូរអង្គភាពរដ្ឋផ្សេងៗ។
១. និរាករណ៍លិខិតលេខ ៧៩០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការអនុញ្ញាត កាត់ផ្ទៃបឹងតាមោកទំហំ១៥ហិកតាស្ថិតនៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃបឹងតាមោកស្ថិតក្នុងរាជធានីភ្នំពេញ។
២. និរាករណ៍លិខិតលេខ ៨៩៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរទីតាំង អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។
៣. និរាករណ៍លិខិត ៨៣៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការអនុញ្ញាត ដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគាអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន ១៥ ហិកតាជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំងរួមជាមួយហេដ្ឋរចនាសម្ព័ន្ធនានាជូនមកអង្គភាពទាំង៣វិញនៅលើផ្ទៃដីទំហំ១ហិកតា ២០ អា ស្ថិតនៅភូមិព្រែកហូរសង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធិ។
៤. និរាការណ៍លិខិតលេខ ៧៩១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំផ្ទៃដីបឹងតាមោក ១៥ ហិកតា ដើម្បីសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគាអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងនិរាករណ៍ អនុក្រឹត្យលេខ ១៣៩ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក ស្ថិតក្នុងរាជធានីភ្នំពេញ៕
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក