ព័ត៌មានជាតិ
ផែនការសង់រូបសំណាកបង្កង និងពងទាកូននៅតែបន្ត អាជ្ញាធរខេត្តតាកែវកំពុងរកទីតាំងសមស្រប
រដ្ឋបាលខេត្តតាកែវកំពុងស្វែងរកទីតាំងសមស្រប ដើម្បីបន្តផែនការសង់រូបសំណាកបង្កង និងពងទាកូន ដែលជាផលិតផលជាអត្តសញ្ញាណរបស់ខេត្តតាកែវ។
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវបានប្រាប់ថា ការសាងសង់រូបសំណាកបង្កង និងពងទា មិនមែនបង្ហាញនិមិត្តរូបរបស់ខេត្តនោះទេ និមិត្តរូបខេត្តតាកែវ គឺរូបសំណាកព្រះនរាយ។

«គម្រោងសាងសង់រូបសំណាកបង្កង និងពងទា គឺចង់បង្ហាញពីសក្ដានុពលរបស់ខេត្ត ប្រៀបដូចជាភូមិ១ ផលិតផល១ មិនមែនបង្ហាញនិមិត្តរូបរបស់ខេត្តនោះទេ និមិត្តរូបខេត្តតាកែវ គឺរូបសំណាកព្រះនរាយ»។
យ៉ាងណាកន្លងទៅ ក្រោយពីរដ្ឋបាលខេត្តបានបង្កើតរូបឌីហ្សាញ ក៏មានប្រតិកម្មពីមហាជន តែការឌីហ្សាញនេះគ្រាន់តែជាគំរូដើម្បីស្វែងរកសម្លេងគាំទ្រយ៉ាងណាពីមហាជន។ លោកអភិបាលខេត្តបន្តថា ការសាងសង់រូបសំណាកបង្កង និងពងទាកូនបង្ហាញពីផលិតផលសក្តានុពលរបស់ខេត្ត ជាពិសេសពងទាកូននេះ ព្រោះអ្នកចិញ្ចឹមទាលំបាកណាស់ ខណៈរដ្ឋបាលខេត្តចង់លើកទឹកចិត្តអ្នកចិញ្ចឹមទា។
លោកអភិបាលខេត្តបញ្ជាក់ថា ឥឡូវនេះគម្រោងសាងសង់នៅតែបន្ត ប៉ុន្តែដោយសារស្ថានភាពកូវីដ១៩ ធ្វើឱ្យការគ្រោងការមានការរាំងស្ទះ ប៉ុន្តែទិសដៅរបស់អាជ្ញាធរនៅតែខិតខំទៅរកទីតាំងណាដែលសមស្រប ពេលភ្ញៀវទៅលេងខេត្តតាកែវ ឱ្យពួកគាត់នឹកឃើញដល់បង្កង និងពងទានៅក្នុងខេត្តតាកែវ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ