ព័ត៌មានជាតិ
សម្ដេចតេជោ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះការកសាងរូបសំណាក ឬបដិមា ដែលត្រូវធ្វើឲ្យបានត្រឹមត្រូវតាមរចនាបឋ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ចំពោះការកសាងរូបសំណាក ឬបដិមា ដែលទាមទារត្រូវធ្វើឲ្យបានត្រឹមត្រូវតាមរចនាបឋ។

នៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករ-សិល្បការិនីប្រមាណជាង ៤០០០នាក់ នៅល្ងាចថ្ងៃទី ២ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើការកសាងរូបសំណាក ឬបដិមានោះ មិនត្រឹមត្រូវតាមក្បួនខ្នាតទេ នៅពេលអភិសេកដាក់ឲ្យប្រើប្រាស់រួចរាល់ មិនមាននរណាហ៊ានវាយចោលនោះទេ ដោយខ្លាចមានបញ្ហាគ្រោះថ្នាក់តាមអបិយជំនឿ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងទេ របស់នោះ (រូបសំណាក ឬបដិមា) បានបន្សល់ទុករាប់រយឆ្នាំ ទៅខាងមុខទៀត ដែលនាំទៅឲ្យក្មេងជំនាន់ក្រោយ អាចយល់ខុសអំពីទម្រង់ខ្មែរពិតប្រាកដយ៉ាងណា យើងគ្រាន់តែបញ្ហាទាក់ទិនជាមួយនឹងរូបបដិមា អីជាដើម ឬក៏រូបសំណាកស្អីៗនេះ តែចេញឡើងគឺពេលដែលអភិសេកហើយ អត់មានអ្នកណាទៅប៉ះពាល់បានទេ អញ្ចឹងរូបនេះគឺបន្សល់ទុកមួយរយ ពីររយឆ្នាំ លើកលែងតែអាពតទេ ដែលវាវាយចោលនោះ ហើយក្រៅពីនោះអត់នរណាហ៊ានវាយទេ»។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់ទៅលើចំណុចនេះ។ ក្នុងចំណុចនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចរួចហើយថា ក្នុងចំណោម ១លាន ៥សែននាក់ នៃសិស្សដែលត្រូវទទួលបាននូវការបណ្ដុះបណ្ដាល គឺនឹងត្រូវទុក ២ ទៅ ៤ភាគរយ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្ដុះបណ្ដាលនូវមរតកដូនតា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ