Connect with us

ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រីលើកយោបល់ចុះបញ្ជីក្បាច់គុន​ប្រដាល់រួមគ្នាចៀសវាងទំនាស់ដណ្ដើមជាម្ចាស់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២ ខែមីនានេះ បានលើកយោបល់ឱ្យប្រទេសកម្ពុជា ថៃ ឡាវ និង​ប្រទេស​មីយ៉ាន់ម៉ា ធ្វើការសម្របសម្រួលចុះបញ្ជីក្បាច់គុណប្រដាល់រួមនៅក្នុងក្របខ័ណ្ឌបេតិកភណ្ឌអរូបីនៅ​អង្គការ​យូនី​ស្កូ ដើម្បីចៀសវាងទំនាស់ដណ្ដើមគ្នាធ្វើជាម្ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៥ ថា ​ការដណ្ដើមគ្នាធ្វើកម្មសិទ្ធិ​រឿងនេះ​ជារឿង​ដែលមិនគួរ​ចិញ្ចឹមទំនាស់​ដែលអូសបន្លាយមិនចេះចប់​ ខណៈភាពចម្រូងចម្រាស់រវាងក្បាច់គុណខ្មែរ និងក្បាច់គុនថៃ ឡាវ និងមីយ៉ាន់ម៉ាក៏មានដែរ។

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងច្បាស់ជាដឹងថា នៅតាមប្រាសាទរបស់យើងពិត​ជាមាន​នៅក្បាច់គុននោះពិតប្រាកដក៏ប៉ុន្តែចំណុចនេះ តើយើងអាច​ធ្វើការសន្ទនាជាមួយបណ្ដា​ប្រទេស​ដែលជាប់ពាក់ព័ន្ធ​ ដូចជាកន្លងទៅខ្ញុំក៏មាន​ការសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីឡាវ។

តើយើងអាចពិភាក្សាសម្របសម្រួលគ្នាបានទេ! ឧទារហរណ៍យើងអាចចុះបញ្ជីរួមគ្នា​នៅក្នុងក្របខ័ណ​បេយ​តិកភ័ណ្ឌ​អរូបីនៅអង្គការយូនីស្កូ។ ដែលកន្លងទៅ ការទាញព្រ័ត្រយើងបានចុះបញ្ជីរួមគ្នា។ ពេលដែលមកប្រកួតនៅកម្ពុជាយើងហៅឈ្មោះថា គុនខ្មែរ ពេលដែលប្រកួតនៅថៃ ហៅថា Muy Thai ពេលដែលប្រកួតនៅប្រទេសឡាវ ហៅថា គុនឡាវ ឬមីយ៉ាន់ម៉ាហៅតាមប្រទេសទៅ។

សម្ដេចតេជោបញ្ជាក់ថា បើរកការសម្របសម្រួលមួយនេះបាន យើងមិនចាំបាច់ដណ្ដើមគ្នាធ្វើជាម្ចាស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម