Connect with us

ព័ត៌មានជាតិ

ជំងឺ H5N1 មិនទាន់រកឃេីញភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស

បានផុស

នៅ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឱ្យដឹងនៅថ្ងៃទី ២ ខែមីនានេះថា រហូតមកដល់ពេលនេះ ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី (A/H5N1) ចំនួនពីរករណីត្រូវបានរកឃេីញនៅក្នុងប្រទេសកម្ពុជា​ ដោយមិនមានករណីរកឃើញបន្ថែមទៀតនោះទេ។

ករណីទីពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និងជាសះស្បេីយចេញពីមន្ទីរពេទ្យនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលទ្ធផលអវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រហូតមកដល់ពេលនេះ មិនទាន់រកឃេីញភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សទេ​ ។ ផ្អែកលើការស៊ើបអង្កេត ករណីទាំងពីរមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា ហើយរោគសញ្ញារបស់ពួកគេបានចាប់ផ្តើមនៅថ្ងៃតែមួយ។

ការវិភាគតាម​ Genome Sequencing និង phylogenetic ពីករណីទាំងពីរបានបង្ហាញថា មេរោគនេះគឺ clade 2.3.2.1c ស្រដៀងទៅនឹងមេរោគដែលកំពុងចរាចរនៅក្នុងបក្សីក្នុងស្រុក និងបក្សីព្រៃក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣​ មក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម