ព័ត៌មានជាតិ
ខេត្តកែបជ្រើសរើសភូមិគំរូមួួយ អនុវត្តគម្រោងតេជោភូមិ ១០០
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសម្រេចជ្រេីសរេីសភូមិគំរូមួយ គឺភូមិចំការបី និងត្រៀមភូមិចំនួន០៣ទៀត ដេីម្បីដាក់អោយអនុវត្តគម្រោងតេជោភូមិ១០០ នៅខេត្តកែប។

ក្នុងឱកាសទទួលជួបស្វាគមន៍គណប្រតិភូវេទិការសម្ពន្ធសង្គមស៊ីវិល(វសស) ដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងភូមិចំការបី(តំបន់ភ្នំវល្លិ៍) ជាតំបន់ប្រវត្តិសាស្រ្ត កំពុងប្រែក្លាយជាតំបន់កសិ-ឧស្សាហ៍កម្ម ជាអតីតតំបន់សង្គ្រាម ប៉ុន្តែបច្ចប្បន្ននេះ បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ មានផ្លូវគមនាគមន៍គ្រប់គ្រាន់។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា គម្រោងនេះ នឹងបង្កើនចំណូលប្រជាជន និងជាគ្រឹះគាំទ្រចក្ខុវិស័យឆ្នាំ ២០៣០ ដោយយកវប្បធម៌ជាស្នូលនៅមូលដ្ឋាន។
ឯកឧត្តម ដួង វីរ័ត្ន បានលេីកឡេីងថា ទីតាំងដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោងតេជោភូមិ១០០នេះ ត្រូវមានលក្ខណៈ ជាកេរ្តិ៍តំណែលប្រវត្តិសាស្រ្ត និងវប្បធម៌ ទាក់ទាញភ្ញៀវទេសចរណ៍ អាចទាក់ទាញអ្នកវិនិយោគ មានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងជាទីតាំងដែកមានទីប្រជុំជន។
គម្រោងអភិវឌ្ឍន៍តេជោភូមិ ១០០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពយល់ព្រមកាលពីដើមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលមានសមាជិក ៥២ ប្រទេស។ គម្រោងនេះ គឺជាការពង្រឹងការអភិវឌ្ឍ ក្រែប្រែ កែសម្រួល ពង្រីកសក្តានុពលក្នុងមូលដ្ឋាន ដែលយកវប្បធម៌ជាស្នូលក្នុងទិសដៅពង្រីកចំណូលឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម បានវាយតម្លៃថាគម្រោងនេះ គឺជាពង្រឹងនូវសមត្ថភាព និងប្រើប្រាស់សក្តានុពលមូលដ្ឋានឱ្យអស់លទ្ធភាព ហើយក៏ជាខឿនដ៏រឹងមាំសម្រាប់ការគាំទ្រចក្ខុវិស័យរបស់រដ្ឋដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអ្នកមាននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកែប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ