Connect with us

ព័ត៌មានជាតិ

ខេត្ត​កែប​ជ្រើសរើស​ភូមិ​គំរូ​​មួួយ​ អនុវត្ត​គម្រោង​តេជោ​ភូមិ ១០០

បានផុស

នៅ

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ បានសម្រេចជ្រេីសរេីសភូមិគំរូ​មួយ​​ គឺភូមិចំការបី​ និងត្រៀមភូមិចំនួន០៣ទៀត​ ដេីម្បី​ដាក់អោយអនុវត្តគម្រោងតេជោភូមិ១០០​ នៅខេត្តកែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​ទទួលជួបស្វាគមន៍គណប្រតិភូវេទិការសម្ពន្ធសង្គមស៊ីវិល​(វសស)​ ដឹកនាំដោយ​ ឯកឧត្តម​ ដួង​ វីរ័ត្ន​ នាថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២០​ នៅសាលាខេត្តកែប​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​ បានបញ្ជាក់ថា​ ទីតាំងភូមិចំការបី​(តំបន់ភ្នំវល្លិ៍)​ ជាតំបន់ប្រវត្តិសាស្រ្ត​ កំពុងប្រែក្លាយជាតំបន់កសិ-ឧស្សាហ៍កម្ម​ ជាអតីតតំបន់សង្គ្រាម​ ប៉ុន្តែបច្ចប្បន្ន​នេះ​ បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍​ មានផ្លូវគមនាគមន៍គ្រប់គ្រាន់​។ ឯកឧត្តមអភិបាលខេត្ត​ សង្ឃឹមថា​ គម្រោងនេះ​ នឹងបង្កើនចំណូលប្រជាជន និងជាគ្រឹះគាំទ្រចក្ខុវិស័យឆ្នាំ ២០៣០ ដោយយកវប្បធម៌ជាស្នូលនៅមូលដ្ឋាន​។

ឯកឧត្តម​ ដួង​ វីរ័ត្ន​ បានលេីកឡេីងថា​ ទីតាំងដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោងតេជោភូមិ១០០នេះ​ ត្រូវមានលក្ខណៈ​ ជាកេរ្តិ៍តំណែលប្រវត្តិសាស្រ្ត​ និងវប្បធម៌​ ទាក់ទាញភ្ញៀវទេសចរណ៍​ អាចទាក់ទាញអ្នកវិនិយោគ​ មានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់​ ផ្លូវ​ សាលារៀន​ មណ្ឌលសុខភាព​ និងជាទីតាំងដែកមានទីប្រជុំជន​។

គម្រោងអភិវឌ្ឍន៍តេជោភូមិ ១០០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពយល់ព្រមកាលពីដើមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលមានសមាជិក ៥២ ប្រទេស។ គម្រោងនេះ គឺជាការពង្រឹងការអភិវឌ្ឍ ក្រែប្រែ កែសម្រួល ពង្រីកសក្តានុពលក្នុងមូលដ្ឋាន​ ដែលយកវប្បធម៌ជាស្នូលក្នុងទិសដៅពង្រីកចំណូលឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម​ បានវាយតម្លៃថាគម្រោងនេះ​ គឺជាពង្រឹងនូវសមត្ថភាព និងប្រើប្រាស់សក្តានុពលមូលដ្ឋានឱ្យអស់លទ្ធភាព ហើយក៏ជាខឿនដ៏រឹងមាំសម្រាប់ការគាំទ្រចក្ខុវិស័យរបស់រដ្ឋដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអ្នកមាននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផងដែរ៕

ប្រភព៖ រដ្ឋបាល​ខេត្តកែប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម