Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ច្រាលចោល ករណីជំងឺផ្តាសាយបក្សីនៅព្រៃវែង ឆ្លងពីមនុស្សទៅមនុស្ស

បានផុស

នៅ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹង ករណីឆ្លងវីរុសផ្ដាសាយបក្សី H5N1 នៅកម្ពុជា ដោយក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចេញ ផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្ដីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជា សះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។ ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 ទាំង ២នាក់ នេះ ត្រូវបានសន្និដ្ឋានថា ជា “ការចម្លងវីរុសផ្តាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពី មនុស្សទៅមនុស្ស” នោះទេ។ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្ដីអំពីករណី ជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ។

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម