ព័ត៌មានជាតិ
បឹងតាកែវ បញ្ចប់លើកទំនប់ក្រវាត់ការពារ ទប់ស្កាត់មិនឲ្យមានអ្នករំលោភកាន់កាប់
បឹងតាកែវស្ថិតក្នុងក្រុងដូនកែវ ត្រូវបានអាជ្ញាធរបញ្ចប់ការសាងសង់ទំនប់ក្រវាត់ ដើម្បីការពារទប់ស្កាត់កុំឲ្យមានអ្នកទន្រ្ទានកាន់កាប់។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងសន្និសីទកាលពីម្សិលមិញនេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា ដោយសារបារម្ភខ្លាចថ្ងៃអនាគតបើសិនបឹងតាកែវកាន់តែរាក់ មនុស្សកាន់តែទន្ទ្រានបន្តិចម្តងៗអាចនាំឲ្យបាត់បង់ទំហំផ្ទៃបឹង។ ដូច្នេះដោយបានការគាំទ្រពីប្រមុខរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក អាជ្ញាធរបានស្តារបឹងនិងកាយក្រវាត់ទំនប់ការពារកុំឲ្យមានអ្នកទន្ទ្រានតទៅទៀត។
«បើថាឥឡូវមានអ្នកចាក់ដីចូលបឹងគឺអត់មានទេ យើងការពារណាស់ ខិតខំស្តារកាយ រឿងលុបនេះដាច់ខាតហើយ តែបើនៅក្រៅទំនប់បឹងជាសិទ្ធិរបស់គេ»។ លោក អ៊ូច ភា អះអាង។

បឹងតាកែវជាផ្ទៃអាងស្តុកទឹកស្អាត សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅក្នុងក្រុងដូនកែវ។ កន្លងទៅមានអ្នកបោះបង្គោលរំលោភយកផ្ទៃបឹង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យ។
បើតាមលោកអភិបាលខេត្ត ក្រោយអាជ្ញាធរបានបញ្ចប់ការលើកទំនប់ធ្វើក្រវាត់រួចរាល់ហើយនោះ ផ្ទៃបឹងតាកែវនឹងទទួលបានការពារទៅថ្ងៃអនាគត សម្រាប់បម្រើជាប្រយោជន៍សាធារណៈដល់ពលរដ្ឋទូទាំងខេត្ត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ