Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ៖ ​ជំងឺផ្ដាសាយបក្សី H5N1 មានថ្នាំព្យាបាល

បានផុស

នៅ

ផ្តាសាយ​បក្សី​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង ដែល​ចម្លង​ពី​សត្វ​ស្លាប​មក​មនុស្ស​តាម​រយៈ​ការ​ចាប់​កាន់ ឬ​បរិភោគ​សាច់សត្វ​ឈឺ ឬ​ងាប់​ដោយសារ​មាន​ផ្ទុក​វីរុស។

លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ៣ ខែមីនានេះថា ជំងឺផ្ដាសាយបក្សី​មាន​ឱសថ​ព្យាបាល​ ក្រោយពីរកឃើញបុរសអាយុ ៤៩ ឆ្នាំ វិជ្ជមានផ្ដាសាយបក្សី​ ដែលជាករណីទី២ គឺមន្ទីរពេទ្យតម្រូវឱ្យគាត់ព្យាបាលភ្លាម និងបានជាសះស្បើយនៅថ្ងៃទី ២៨ ខែកុម្ភៈ ត្រឡប់ទៅផ្ទះវិញ។

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពីពេលថ្មីៗនេះ បានផ្តល់​ឱសថ​ឈ្មោះ Tamiflu (oseltamivir Capsules) សម្រាប់​ព្យាបាល​និង​បង្ការ​ជំងឺផ្តាសាយបក្សី ដល់​ក្រសួងសុខាភិបាល​កម្ពុជា ចំនួន ៣ ០០០ ដូ​ស ​តាមរយៈ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សូវ៉ាន់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ​ដែលមានការសង្ស័យទាំងផ្ដាសាយបក្សី ឬកូវីដ១៩ សូមឱ្យ​ធ្វើតេស្ត ឬទៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។

អ្នកដែលសង្ស័យគឺ​គ្រប់បុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើម​ដូចជា​ គ្រុនក្ដៅ ឈឺក ក្អក ឬហត់​ និងមានប្រវត្តិប៉ះពាល់សត្វបក្សីងាប់ ទាំងបក្សីស្រុក និងបក្សីព្រៃសូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងនៅថ្ងៃទី ២ ខែមីនានេះថា រហូតមកដល់ពេលនេះ ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី (A/H5N1) ចំនួនពីរករណីត្រូវបានរកឃេីញនៅក្នុងប្រទេសកម្ពុជា​ ដោយមិនមានករណីរកឃើញបន្ថែមទៀតនោះទេ។

ករណីទីពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និងជាសះស្បេីយចេញពីមន្ទីរពេទ្យនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលទ្ធផលអវិជ្ជមាន។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រហូតមកដល់ពេលនេះ មិនទាន់រកឃេីញភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សទេ​ ។ ផ្អែកលើការស៊ើបអង្កេត ករណីទាំងពីរមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា ហើយរោគសញ្ញារបស់ពួកគេបានចាប់ផ្តើមនៅថ្ងៃតែមួយ។

ការវិភាគតាម​ Genome Sequencing និង phylogenetic ពីករណីទាំងពីរបានបង្ហាញថា មេរោគនេះគឺ clade 2.3.2.1c ស្រដៀងទៅនឹងមេរោគដែលកំពុងចរាចរណ៍នៅក្នុងបក្សីក្នុងស្រុក និងបក្សីព្រៃក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣​ មក​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ១០ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ជ័យ ចាប
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម